សម្តេចតេជោៈការកសាងស្ពានកោះពេជ្រតភ្ជាប់ជាមួយកោះនរា និងភ្ជាប់ផ្លូវជាតិលេខ១ នឹងជួយសម្រួលចរាចរណ៍៍

0

ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា   សមិទ្ធផលស្ពានឆ្លងកាត់ទន្លេថ្មី ក្នុងរាជធានីភ្នំពេញនេះ នឹងរួមចំណែកយ៉ាងសំ​ខា​ន់ ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ លើកំណាត់ផ្លូវជាតិលេខ១ គល់ស្ពានព្រះមុនីវង្ស។

សម្តេចបានថ្លែងក្នុងពិធីបើកសម្ភោធការដ្ឋានសាងសង់ ស្ពានខាងលើនាព្រឹកថ្ងៃទី២៦ តុលានេះ ដោយសម្តេចបានសម្តែងក្តីរីករាយ ដែលបានអញ្ជើញមកបើកការដ្ឋានសាងសង់ស្ពានបេតុងភ្ជាប់ពីកោះពេជ្រ ទៅកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១។

សម្តេចតេជោបានថ្លែងថា “សមិទ្ធផលថ្មី លើដីសន្តិភាព” ចំពោះការចាប់ផ្តើមសាងសង់ស្ពានតភ្ជាប់កោះពេជ្រ ទៅកោះនរា និងពីកោះនរាទៅផ្លូវជាតិលេខ១។ សម្តេចតេជោ បានថ្លែងថា ផ្ទៃដីរាជធានីភ្នំពេញ បច្ចុប្បន្នបានកើនឡើងដល់ជិត ៧០០គីឡូម៉ែត្រក្រឡា ហើយផ្ទៃដីខេត្តកណ្តាលជាច្រើន ត្រូវបានកាត់ចូលរាជធានីភ្នំពេញជាបន្តបន្ទាប់។

សម្តេចតេជោហ៊ុន សែន បានថ្លែងថា ស្ពានតភ្ជាប់ពីកោះពេជ្រ មកកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១ គឺជាសមិទ្ធផលរបស់ជាតិ។

សម្តេចតេជោ ហ៊ុន សែនបានថ្លែងបន្តទៀតថា រាជធានីភ្នំពេញ ត្រូវតែបន្តអភិវឌ្ឍន៍តាមរូបមន្តយកស្លឹកត្នោត ខ្ចប់ស្កត្នោត។ សម្តេចតេជោ បានលើកឡើងថា ការអភិវឌ្ឍន៍កោះពេជ្រ កោះនរា បានយកផលចំណេញពីនេះទៅកសាងសំណង់ផ្សេងៗនៅភ្នំពេញ។

ទាក់ទងនឹងការសាងសង់អាគារខ្ពស់ៗនៅរាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែ​នបានថ្លែងថា សម្តេចធុញទ្រាន់ជាខ្លាំង ចំពោះការមិនចង់ឱ្យមានអគារខ្ពស់ជាងគណៈរដ្ឋមន្ត្រី ឬខ្ពស់ជាងសំណង់ប្រវត្តិសាស្ត្រផ្សេងៗ ដូចជាខ្ពស់ជាវត្តភ្នំ ខ្ពស់ជាងព្រះសក្យមុនីចេតិយជាដើម។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រោះតែធុញទ្រាន់បែបនេះ កាលពីអំឡុងឆ្នាំ២០១៣ ទើបសម្តេចប្រកាសថា នរណាសាងសង់បានខ្ពស់ជាងគេ សម្តេចប្រគល់មេ​ដា​យឲ្យ”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here