ចំណេះដឹង! តើ​សហគ្រាស​ធុន​តូច​និង​មធ្យម​ណាខ្លះ​ដែល​ត្រូវបាន​លើកទឹកចិត្ត​ផ្នែក​គយ?

0

ដោយ​វុត្ថា

ភ្នំពេញៈ រដ្ឋាភិបាល​បានដាក់​ចេញ​គោលនយោបាយ លើកទឹកចិត្ត​ជា​បន្តបន្ទាប់​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ដើម្បី​ជម្រុញ​ឲ្យ​សកម្មភាព​សេដ្ឋកិច្ច​មាន​ភាពប្រសើរ​ឡើង​និង​រស​រវើក។

ជាមួយគ្នានេះ សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​វិស័យ​អាទិភាព អាច​ទទួលបាន​ការលើក​ទឹកចិត្ត​ផ្នែក​គយ​ចំពោះមុខ​សញ្ញា ដូចខាងក្រោម៖

  • សម្ភារ​បរិក្ខារ​ផលិតកម្ម សំដៅ​ដល់​គ្រឿង​ម៉ាស៊ីន ឧបករណ៍​ដែល​បាន​ប្រើប្រាស់​ជា​មូលដ្ឋាន​ក្នុងការ​បំប្លែង​ធាតុ​ចូល​ផលិតកម្ម ហើយ​ដែល​វត្ថុ​ទាំងនោះ​មិនអាច​បំប្លែង​បាន​ដោយ​ខ្លួនឯង ឬ​មិន​ត្រូវបាន​ប្រើប្រាស់​អស់​ក្នុង​រយៈពេល២ឆ្នាំ បន្ទាប់ពី​បាន​នាំចូល។
  • សម្ភារ​សាងសង់ សំដៅ​ដល់​សម្ភារ​សំណង់ រួមទាំង​ឧបករណ៍ បរិក្ខារ ដែល​បាន​បំប្លែង ឬ​បាន​ប្រើប្រាស់​ទាំងស្រុង នៅក្នុង​ការសាងសង់​សំណង់​បម្រើឱ្យ​ផលិតកម្ម។
  • ធាតុ​ចូល​ផលិតកម្ម សំដៅ​ដល់​ទំនិញ រួមទាំង​វត្ថុធាតុដើម ផលិតផល​ពាក់កណ្តាល​សម្រេច និង​សម្ភារ បន្ទាប់បន្សំ​បម្រើឱ្យ​ផលិតកម្ម ដែល​ត្រូវ​បំប្លែង ឬ​ត្រូវបាន​ប្រើប្រាស់​យ៉ាង​ពេញលេញ នៅក្នុង​កិច្ច​ដំណើរ-ការផលិត​កម្ម មិនឱ្យ​ហួស​រយៈពេល២ឆ្នាំ បន្ទាប់ពី​បាន​នាំចូល។

សម្ភារៈ​បរិក្ខារ​ផលិតកម្ម  សម្ភារ​សាងសង់ និង​ធាតុ​ចូល​ផលិតកម្ម មិន​គិត​បញ្ចូល​នូវ​យានយន្ត គ្រឿងបន្លាស់​យានយន្ត ផលិតផល​តេ​ល​សិលា និង​សម្ភារ​បរិក្ខារ​និង​គ្រឿង​សង្ហា​រឹម​សម្រាប់​ប្រើប្រាស់​ក្នុង​ការិយាល័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here