ដោយ ហ្សូលី
សេអ៊ូលៈ ប្រទេសកូរ៉េខាងត្បូងកំពុងបង្កើនល្បឿន ក្នុងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយបណ្តារប្រទេសមានសក្តានុពលជាច្រើន។ កិច្ចព្រមព្រៀងនេះបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជម្រុញពាណិជ្ជកម្ម និងរក្សាបានទំហំពាណិជ្ជកម្មចំពេលការផ្ទុះឡើងនៃមេរោគ។

យោងតាមទិន្នន័យពីសេវាគយ នៃរដ្ឋាភិបាលកូរ៉េខាងត្បូងបានបង្ហាញថា ប្រទេសដែលមានសេដ្ឋកិច្ចលំដាប់ទី៤ នៅក្នុងតំបន់អាស៊ីនេះ បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយដៃគូប្រទេសនានា ស្មើនឹងទឹកប្រាក់ប្រមាណ៤០.៤ពាន់លានដុល្លារ ក្នុងខែមករា រហូតដល់ខែកញ្ញា។
ផ្ទុយទៅវិញ ប្រទេសកូរ៉េខាងត្បូង បានប្រកាសឱនភាពពាណិជ្ជកម្មចំនួន១២,៨ ពាន់លានដុល្លារ ជាមួយដៃគូមិនមែនតំបន់ពាណិជ្ជកម្មសេរី ដែលជាលទ្ធផលធ្វើឱ្យឳនភាពពាណិជ្ជកម្មមានទំហំសរុបចំនួន២៧,៦ពាន់លានដុល្លារ។
គិតមកត្រឹមក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២០នេះ ទំហំពាណិជ្ជកម្មរបស់កូរ៉េខាងត្បូង ជាមួយដៃគូពាណិជ្ជកម្មកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីបានធ្លាក់ចុះ៥,៣ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដែលទាបជាង១៦,៨ ភាគរយ ធ្លាក់ចុះនៅក្នុងពាណិជ្ជកម្មជាមួយដៃគូមិនមែនដៃគូចុះកិច្ចព្រមព្រៀងជាមួយគ្នា។
ដោយសារការផ្ទុះឡើងនៃមេរោគនេះ ការនាំចេញនិងការនាំចូលជាទូទៅរបស់កូរ៉េខាងត្បូងបានធ្លាក់ចុះ៨,៦ ភាគរយ និង៩,១ ភាគរយធៀបនឹងឆ្នាំ២០១៩ កន្លងទៅ។
ប្រទេសកូរ៉េខាងត្បូង បានជំរុញការធ្វើពាណិជ្ជកម្ម ដោយបានកើនដល់ចំនួន២៣,៥ពាន់លានដុល្លារ ជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងអំឡុងពេលនេះ ទោះបីជាការនាំចេញបានធ្លាក់ចុះ១០,៣ ភាគរយក្តី។
ឱនភាពពាណិជ្ជកម្មរបស់កូរ៉េខាងត្បូង ជាមួយសហភាពអឺរ៉ុបមានទំហំ៥,៧ ពាន់លានដុល្លារ ដោយសារការនាំចូលពីតំបន់នោះបានកើនឡើង២,៨ភាគរយ បើទោះបីជាការនាំចេញធ្លាក់ចុះ៧,៧ភាគរយក៏ដោយ។
![]()
ទីភ្នាក់ងារគយបាននិយាយថា ការនាំចូលជាទូទៅរបស់កូរ៉េខាងត្បូង ពីសហភាពអ៊ឺរ៉ុប បានកើនឡើង ខណៈពេលដែលថ្នាំពេទ្យ វ៉ាក់សាំង ទំនិញប្រណីត និងរថយន្តត្រូវបាននាំចូល៕ Yonhap៕






