កត្តា​អ្វីខ្លះ​ដែល​ត្រូវ​យកមក​ពិចារណា​ថា​តើ​អ្នក​គួរ​ដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី?

0

ដោយ​វុត្ថា

ភ្នំពេញៈ ក្នុងការ​ពិចារណា​ថា​តើ​លោក /លោកស្រី​គួរ​ចុះបញ្ជី​អាករ លើ​តម្លៃបន្ថែម​ឬ​យ៉ាងណា​នោះ លោក/លោកស្រី​ត្រូវ សួរ​ខ្លួនឯង​ថាៈ

ក. តើ​ឥណទាន​អាករ​លើ​ធាតុ​ចូល​របស់ខ្ញុំ តែងតែ​លើសពី​អាករ​ដែល​ខ្ញុំ​កំណត់​លើ​ការលក់ដូរ​របស់ខ្ញុំ​ឬទេ?។

ឧ​ទា​ហរ​ណ៏ ប្រសិនបើ​លោក/លោកស្រី ជា​អ្នក​ប្រកប​អាជីវកម្ម​ទាក់ទិន​ដល់​ការនាំចេញ​សេវា​ដែល​ជាប់​អាករ​តាម អត្រា​សូន្យ​ភាគរយ លោក/លោកស្រី​អាច​ពិចារណា​បាន​ថា​លោក/លោកស្រី នឹង​មានបំណង​ចុះបញ្ជី ដោយ​ស្ម័គ្រ ចិត្ត​ដើម្បី​ស្នើសុំ​បង្វិល​សង​វិញ​នូវ​ប្រាក់​អាករ​ដែល​បាន​បង់​លើ​ការទិញ​និង​ចំណាយ​នានា។

ខ. តើ​ខ្ញុំ​ធ្វើការ​ផ្គត់ផ្គង់​ជាប់​អាករ​ឱ្យ​បុគ្គល​ជាប់​អាករ​ដែល​បាន​ចុះបញ្ជី​ដទៃទៀត​ឬទេ?

ប្រសិនបើ​លោក/លោកស្រី មិនបាន​ចុះបញ្ជី​អាករ​លើ​តម្លៃបន្ថែម​ទេ លោក/លោកស្រី​មិនអាច​ចេញ​វិ​ក្ក័​យ​ប័ត្រ អាករ​លើ​តម្លៃបន្ថែម​ឱ្យ​អតិថិជន ដែល​បាន​ចុះបញ្ជី​របស់លោក/លោកស្រី​បានទេ។ ពេលនោះ​អតិថិជន​របស់ លោក/លោកស្រី​មិនអាច​ស្នើសុំ​ឥណទាន​អាករ​លើ​ធាតុ​ចូល​បានទេ ម្ល៉ោះហើយ​ពេល​លក់​ចេញ​វិញ អតិថិជន របស់លោក/លោកស្រី​ត្រូវ​គិតថ្លៃ​ខ្ពស់ជាង​សព្វដង។

ក្នុងករណីនេះ គាត់​អាច​នឹង​ជ្រើសរើស​ការធ្វើ​អាជីវកម្ម​ជា មួយ​អ្នកផ្គត់ផ្គង់​ដែល​បាន​ចុះបញ្ជី​ផ្សេងទៀត ហើយ​លោក/លោកស្រី​នឹង​បាត់បង់​មុខរបរ​របស់ខ្លួន។

គ. តើ​ខ្ញុំ​ធ្វើ​អាជីវកម្ម​ជាសំខាន់​ជាមួយ​បុគ្គល​ជាប់​អាករ​ដែល​មិនបាន​ចុះបញ្ជី​ឬទេ?

ក្នុងករណីនេះ វា​ហាក់ដូចជា​គ្មាន​ផលប្រយោជន៍​អ្វី ដល់​លោក/លោកស្រី ដើម្បី​ចុះ​ច​ញ្ជី​អាករ​លើ​តម្លៃបន្ថែម​ទេ រហូតដល់​ពេលណា​ដែល​លោក/ លោកស្រី​មាន​ផលរបរ​ដល់​កំរិត​ត្រូវ​ចុះ​ច​ញ្ជី​ដូច​ពោល​ក្នុង​ចំណុច​ទី៣ខាងលើ។

ឃ. លោក/លោកស្រី​គួរ​យកមក​ពិចារណា​ផងដែរ​នូវ​កាតព្វកិច្ច​នៃ​ការចុះបញ្ជី?

នៅពេលដែល​បាន​ចុះបញ្ជី​រួច​លោក/ លោកស្រី​ត្រូវ​គណនា​អាករ លើ​ធាតុ​ចេញ​លើ​ការផ្គត់ផ្គង់​ជាប់​អាករ​ទាំង អស់។លោក/ លោកស្រី​អាច​ស្នើសុំ​ឥណទាន​បានតែ​ចំពោះ​អាករ​លើ​ធាតុ​ចូល ដែល​អាចបែងចែក​បាន​ចំពោះ ការផ្គត់ផ្គង់​ជាប់​អាករ​ប៉ុណ្ណោះ។

លោក/ លោកស្រី​ត្រូវដាក់​លិខិត​ប្រកាស​អាករ​លើ​តម្លៃបន្ថែម​ជូន អគ្គនាយកដ្ឋាន ពន្ធដារ​ឱ្យបាន​ទៀងទាត់ ហើយ​និង​កាន់​រក្សា​បញ្ជី​កា​គណនេយ្យ ឱ្យបាន​ត្រឹមត្រូវ​សម្រាប់​មន្ត្រី អគ្គនាយកដ្ឋាន ពន្ធដារ​ត្រួតពិនិត្យ​នៅ​គ្រប់ពេលវេលា។ ប្រសិនបើ​លោក/លោកស្រី​សម្រេច​ធ្វើការ​ស្នើសុំ​ចុះបញ្ជី ដោយ​ស្ម័គ្រចិត្ត ត្រូវ​ភ្ជាប់​មក​ជាមួយនិង​ទម្រង់​ពាក្យស្នើសុំ​នូវ​លិខិត​ពន្យល់​អំពី​ចរិត នៃ​អាជីវកម្ម​របស់លោក/លោកស្រី និង​មូល​ហេតុដែល​លោក/លោកស្រី​មាន បំណង​ចុះបញ្ជី​ព្រមទាំង​ចុះ​កាលបរិច្ឆេទ​នៃ​ការស្នើសុំ​ចុះបញ្ជី​ផង។

ប្រសិនបើ​លោក/ លោកស្រី​ពុំមាន​បំណង​ចុះបញ្ជី​ក្នុងពេល​បច្ចុប្បន្ន​ទេ លោក/លោកស្រី​ត្រូវ​បញ្ជាក់​ហេតុផល។

ប្រសិនបើ​លោក/ លោកស្រី​ត្រូវ​ចុះបញ្ជី​ដោយ​ស្ម័គ្រចិត្ត លោក/លោកស្រី​ស្ថិតក្នុង​លក្ខណៈ​ជា​បុគ្គល​ចុះបញ្ជី​ក្នុង រយៈពេល២ឆ្នាំ​ដោយ​មិន​គិតពី​តម្លៃ នៃ​ផលរបរ​ជាប់​អាករ​នៃ​អាជីវកម្ម​របស់លោក/លោកស្រី​ឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here