ការធ្វើដំណើរចេញទៅក្រៅប្រទេសរបស់ពលរដ្ឋកម្ពុជាធ្លាក់ចុះយ៉ាងគំហុក

0

ដោយ ហ្សូលី

ភ្នំពេញៈ ការធ្វើដំណើរចេញទៅក្រៅប្រទេស របស់ប្រជាពលរដ្ឋកម្ពុជាធ្លាក់ចុះជាគំហុក ពោលគឺជិត៨០ភាគរយ គិតមកត្រឹមខែកញ្ញា ឆ្នាំ២០២០នេះ។ ការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរនេះ ដោយសារការផ្ទុះនៃវិបត្តិជំងឹ Covid-19។

យោងតាមរបាយការណ៍ផ្សព្វផ្សាយដោយក្រសួងទេសចរណ៍ នៅក្នុងអំឡុងខែមករា ដល់ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា រយៈពេល៩ខែ នៃឆ្នាំ២០២០ ប្រជាពលរដ្ឋកម្ពុជាបានចេញដំណើរទៅក្រៅប្រទេសនៅតែមាន ដោយមានចំនួនប្រមាណ៣១៧,៥០២នាក់ប៉ុណ្ណោះ ពោលគឺធ្លាក់ចុះប្រមាណ៧៩,៣ភាគរយ។ ដោយឡែកភ្ញៀវបរទេសដែលចេញពីកម្ពុជាវិញ មានសរុបប្រមាណ១,៣លាននាក់ បានធ្លាក់ចុះ៧២ភាគរយ។

របាយការណ៍ដដែលនោះបានបញ្ជាក់ថា ចរាចរណ៍ផ្លូវអាកាសកម្ពុជានៅតែបើកដំណើរការ ដោយមានភ្ញៀវជាតិ អន្តរជាតិធ្វើដំណើរចេញ និងចូលជាបន្តបន្ទាប់គ្រាន់តែវាធ្លាក់ចុះប៉ុណ្ណោះ ខណៈដែលពិភពលោក កំពុងតែប្រឈមមុខនឹងការរីករាលដាលមេរោគកូវីដ១៩ ហើយមកដល់ពេលនេះ កម្ពុជាមិនបានបិទចរាចរណ៍ផ្លូវអាកាសម្តងណាឡើយ គ្រាន់តែរឹតបន្តឹង និងដាក់ចេញបម្រាមចំពោះគោលដៅមួយចំនួនតែប៉ុណ្ណោះ។

សម្រាប់ពលរដ្ឋកម្ពុជា ដែលធ្វើដំណើរចូលស្រុកវិញតាមផ្លូវអាកាស ក្នុងរយៈពេលដដែលនេះ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញគឺ មានចំនួន១,១២លាននាក់ ធ្លាក់ចុះ៣៧,៣ភាគរយ ក្នុងនោះភ្ញៀវបរទេសមកមានចំនួន៨៥១,៤៣៩នាក់ បានធ្លាក់ចុះ៧៣ភាគរយ។

ភ្ញៀវដែលធ្វើដំណើរតាមអាកាសយានដ្ឋានអន្តរជាតិសៀមរាប មានភ្ញៀវខ្មែរចំនួន ៥០២ ៧៤១នាក់ បានធ្លាក់ចុះ៦៧,២ភាគរយ និងបរទេសមានចំនួន៣៩៦, ២៤១នាក់ ធ្លាក់ចុះ៧៦,២ភាគរយ។

សរុបអ្នកដំណើរដែលបានមកដល់កម្ពុជា តាមផ្លូវអាកាសជាពលរដ្ឋកម្ពុជាមានចំនួ ន៤,៤៣លាននាក់ ធ្លាក់ចុះ៣២,៦ភាគរយ និងបរទេសត្រឹមតែ១,៦០លាននាក់ ធ្លាក់ចុះ ៧២,៣ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here