រដ្ឋបាលខេត្ត​កែប​គ្រោង​ពង្រីក​តំបន់ឆ្នេរ និង​តូប​លក់ដូរ​របស់​អាជីវ​ករ​នៅ​ឆ្នាំ​ក្រោយនេះ

0

ដោយ​ ជីវី

ភ្នំពេញៈ អាជ្ញារ​ខេត្ត​កែប គ្រោង​នឹង​ពង្រីក​តំបន់ឆ្នេរ និង​ទីតាំង​លកដូរ​របស់​អាជីវក​រ​នៅក្នុង​ឆ្នាំ២០២១ខាងមុខនេះ ខណៈ​ទាំង​តំបន់ឆ្នេរ និង​តូប​របស់​ប្រជាពលរដ្ឋ​មាន​សភាព​តូច មិន​ឆ្លើយតប​ទៅនឹង​កំណើន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មានការ​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ។

លោក​សោម ពិសិដ្ឋ អភិបាលខេត្ត​កែប​បានឱ្យដឹង​នៅ​ថ្ងៃទី២ ខែវិច្ឆិកា​នេះ​ថា រដ្ឋបាលខេត្ត​មាន​ផែនការ​ពង្រីក​តំបន់ឆ្នេរ  និង​ទីតាំង​សម្រាប់​លក់ដូរ​របស់​ព​ល​រដ្ឋ ឱ្យមាន​ទំហំ​ជាង​បច្ចុប្បន្ននេះ សម្រាប់​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យបាន​កាន់តែច្រើន​ថែមទៀត។

លោក​ថ្លែងថា “យើង​កំពុងមាន​គម្រោង​រៀបចំ​ទីតាំង និង​ជម្រើស ព្រោះ​ខ្ញុំ​ចូលចិត្ត​ធ្វើ​អ្វីមួយ​ដើម្បី​ឱ្យមាន​ជម្រើស បើ​មាន​ជម្រើស​ហើយ​មិន​ធ្វើតាម វា​គឺជា​រឿង​មួយ​ផ្សេង     ប៉ុន្តែ​បច្ចុប្បន្ន​ខេត្ត​គ្មាន​ទីតាំង​អោយ​ពលរដ្ឋ​ដាក់​លក់ដូរ​នោះទេ” ។ លោ​កន​បន្ថែមថា “យើង​កំពុងតែ​បង្កើត​នូវ​គម្រោង​ថ្មី ដើម្បី​ធ្វើ​យ៉ាងម៉ិច​នៅក្នុង​ឆ្នាំ២០២១ គឺ​ពង្រីក​នូវ​គោលដៅ​តំបន់ឆ្នេរ និង​ពង្រីក​តំបន់​លក់ដូរ​របស់​អា​ជីវ​ករ​ផងដែរ” ។

លោក​បញ្ជាក់​ទៀ​ថា រដ្ឋបាលខេត្ត ក៏​កំពុង​រុញ​ការកែលម្អ​សោភ័ណភាព នៅតាម​កន្លែង​ដែល​លក់ដូ​តាំងពី​ទសវត្សរ៍៨០  ដែល​កាលពីមុន​វា​សមស្រប ដែល​អាចឱ្យ​មនុស្ស​អង្គុយ​នៅតាម​ការ៉ូឡា ក្រោម​ដើមឈើ និង​កន្លែង​ឆ្នេរ គឺ​សមស្រប ប៉ុន្តែ​បច្ចុប្បន្ននេះ វា​មិន​សមស្រប​នោះទេ ដោយសារ​កត្តា​សោភណភាព និង​ជម្រើស យើង​ត្រូវតែ​គិតគូ​រៀបចំ​ធ្វើ​វា។

លោក​បញ្ជាក់ទៀតថា “ក្រៅពីនេះ​ក៏​យើង​មាន​គម្រោង​រៀបចំ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ឱ្យបាន​ស្អាត នៅក្នុង​តំបន់ឆ្នេរ​នេះ​ឲ្យ​បាន២០០០ម៉ែត្រ ខណៈ​ខេត្ត​មាន​មាន​ឆ្នេ​ប្រវែង​ចំនួន ២៧គីឡូម៉ែត្រ ហើយ​មាន​កន្លែង​លេង​ប្រមាណ៥០០ ដោយ​ទៅមុខទៀត នឹង​ពង្រីក២០០ម៉ែត្រ ដោយ​ត្រូវ​ចាក់​ខ្សាច់​បន្ថែមទៀត។

យោងតាម​របាយការណ៍​របស់​រដ្ឋបាលខេត្ត​បង្ហាញថា នៅក្នុង​ឱកាស​ឈប់សំរាក​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ មាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ជិត៤ម៉ឺន​នាក់ ទៅ​ដើរលេង​កម្សាន្ត​នៅក្នុង​ខេត្ត​កែប៕

LEAVE A REPLY

Please enter your comment!
Please enter your name here