សេដ្ឋកិច្ច​ប្រទេស​ថៃ​កាន់តែ​ដុនដាប​ចំពេល​ប្រទេស​កំពុង​ជួប​វិបត្តិផ្ទួនៗគ្នា

0

ដោយ ហ្សូ​លី

បាងកកៈ ប្រទេស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ១៩ដោយ​ជំរុញ​កំណើនសេដ្ឋកិច្ច ប៉ុន្តែ​វា​មិនមែនជា​រឿង​សំខាន់​សម្រាប់​ប្រទេស​ថៃ​នោះឡើយ ព្រោះ​ប្រទេស​នេះ​ជួប​វិបត្តិ​មួយទៀត​គឺ​បាតុកម្ម។

កាលពី​ខែមករា​ប្រទេស​ថៃ​រងគ្រោះ​ធ្ងន់ធ្ងរ ដោយសារ COVID-19 ក្នុងនាម​ជា​ប្រទេស​ដំបូង នៅ​ខាងក្រៅ​ប្រទេស​ចិន​ដែល​បាន​រកឃើញ​វីរុស។ ជាមួយនឹង​ករណី​ជាង ៣៧០០ករណី រឿង​ជោគជ័យ​ឈានមុខ​គេ​របស់​ប្រទេស​ថៃ មាន​អ្នកស្លាប់​តិចតួច​បំផុត ទោះយ៉ាងណា​ឥទ្ធិពល នៃ​ជោគជ័យ​នោះ​លើ​សេដ្ឋកិច្ច​គឺជា​បញ្ហា​ខុសគ្នា។

លោក​បណ្ឌិត Kirida Bhaopichitr នាយក​ផ្នែក​សេវាកម្ម​ស៊ើបការណ៍​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​អភិវឌ្ឍន៍​ថៃ​បាន​មានប្រសាសន៍ថា នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ប្រទេស​ថៃ គឺជា​សេដ្ឋកិច្ច​ដែល​កំពុង​ធ្លាក់ចុះ​ខ្លាំង​បំផុត។  វា​ជា​រឿង​គួរឱ្យ​អស់សំណើច​ណាស់ ព្រោះ​ថៃ​អាច​គ្រប់គ្រង​អត្រា​ឆ្លង​មេរោគ​ច្រើនជាងគេ ប៉ុន្តែ​សេដ្ឋកិច្ច​ក៏​រង​ផលប៉ះពាល់​ផងដែរ។

សេដ្ឋកិច្ច​គឺ​អាក្រក់​រួចទៅហើយ ជាមួយ​ការធ្លាក់ចុះ១២,២ ភាគរយ​នៅក្នុង​ត្រីមាស​ទី២ ហើយ​វា​ជាការ​ធ្លាក់ចុះ​ដ៏​ធំ​បំផុត នៅក្នុង​សេដ្ឋកិច្ច​ធំជាងគេ​ទី២នៅ​អាស៊ីអាគ្នេយ៍ ចាប់តាំងពី​វិបត្តិ​អាស៊ី​ឆ្នាំ១៩៩៧ ។ ជាមួយគ្នា​ការនាំចេញ និង​ការមកដល់​នៃ​ភ្ញៀវទេសចរ​ធ្លាក់ចុះ​ជាង៧០ភាគរយ។

ការកើនឡើង​នៃ​កំដៅ​នយោបាយ​របស់​ប្រទេស​ថៃ នឹង​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​ប្រព័ន្ធ​សេដ្ឋកិច្ច ដែល​កំពុង​រង​ឥទ្ធិពល​ពី​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត។ អស់​រយៈពេល​ជាច្រើន​ខែ​នៅតាម​ដងផ្លូវក្មេងៗជំនាន់​ក្រោយ រាប់ពាន់នាក់​របស់​ប្រទេស​ថៃ​បាន​ប្រមូល​ផ្តុំគ្នា។  វា​ជា​ចលនា​មួយ​ដែល​ទទួលបាន​សន្ទុះ និង​ការគាំទ្រ​ជា​សាធារណៈ កាន់តែ​ទូលំទូលាយ មិនមែន​ដោយសារ​ទស្សនៈ​នយោបាយ ប៉ុន្តែ​ប្រហែលជា​ការមិន​ពេញចិត្ត​ខាង​សេដ្ឋកិច្ច​ច្រើនជាង។

លោក Somprawin Manprasert ប្រធាន​សេដ្ឋវិទូ​នៅ​ធនាគារ Bank of Ayudhya មានប្រសាសន៍ថា  មាន​ការងារ​ប្រហែល១៣លាន​កន្លែង ដែល​ប្រឈម​នឹង​ហានិភ័យ​និង​បាត់បង់​ចំណូល ដែល​ស្មើ១ភាគ៣នៃ​កម្លាំង​ពលកម្ម។ នៅពេល​សេដ្ឋកិច្ច​មិនល្អ​ប្រជាជន​អាច​នឹង​ចេញមក​តវ៉ា​បន្ថែមទៀត។ ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស បាន​កាត់បន្ថយ​យ៉ាងខ្លាំង​នូវ​ការចំណាយ ហើយ​អាជីវកម្ម​កំពុងមាន​ការលំបាក។

មជ្ឈមណ្ឌល​ស្រាវជ្រាវ​សេដ្ឋកិច្ច (EIC) ដែលជា​កន្លែង​ស្រាវជ្រាវ​មួយ ក្រោម​ធនាគារ​ពាណិជ្ជកម្ម​រាយការណ៍​ថា ការបិទ​អាជីវ​កម្មបាន​កើនឡើង​ជិត៤០ភាគរយ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។

កម្ចី​ប្រាក់​ធ្លាប់មាន​ភាពងាយស្រួល ឥលូវ​នេះ​មានការ​រឹតត្បិត​ជាច្រើន​ដូចជា ប្រសិនបើ​អតិថិជន​មិនបាន​កាត់បន្ថយ​ប្រាក់ខែ​របស់​ពួកគេ ក្នុងកំឡុងពេល COVID បន្ទាប់មក​ធនាគារ​នឹងមិន​យល់ព្រម​លើ​ប្រាក់កម្ចី​នោះទេ ហើយ​ពួកគេ​ក៏​មិនអាច​ទិញ​ឬ​បង់​រំលស់​អ្វី​បានដែរ។

លោក​បណ្ឌិត​បាន​មានប្រសាសន៍ថា“ឥឡូវនេះ​ក្តីសង្ឃឹម​តែមួយគត់ គឺ​ការចំណាយ​របស់​រដ្ឋាភិបាល និង​ជួយ​ដល់​ផ្នែកផ្សេងៗនៃ​សេដ្ឋកិច្ច​ថៃ ហើយ​នោះ​នឹង​ពិបាក​ណាស់​នៅពេលនេះ” ៕ CGTN

LEAVE A REPLY

Please enter your comment!
Please enter your name here