ដោយ៖ ប៊ី
អន្តរជាតិៈ បើទោះសម្លេងឆ្នោតលោកទទួលបាន នៅចាញ់លោកJoe Bidenក្តី ប៉ុន្តែលោក Donald Trump បានប្រកាសនៅមុននេះបន្តិចថា លោកនឹងឈ្នះឆ្នោតបន្តធ្វើជាប្រធានាធិបតីអាមេរិកនៅក្នុងអាណត្តិក្រោយនេះ។

លោកបានលើកឡើងមុននេះបន្តិចថា “បើមើលសន្ទុះនៃសំឡេងអ្នកបោះឆ្នោតតំណាង យើងពិតជាឈ្នះក្នុងការបោះឆ្នោតនេះ”។
លទ្ធផលចុងក្រោយបណ្តោះអាសន្ននេះ បានបង្ហាញថា លោក Trump បានឈ្នោះសំឡេងអ្នកបោះឆ្នោតតំណាង នៅរដ្ឋ Texas រដ្ឋ Florida និងរដ្ឋOhio ជាដើម។
ប៉ុន្តែលទ្ធផលបណ្តោះអាសន្ន បេក្ខជនប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បានកំពុងនាំមុខលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ដដែលក្នុងសំឡេងអ្នកបោះឆ្នោតតំណាង២៣៧ ទល់នឹង២១៣។
ប្រសិនបើបេក្ខជនណាមួយ ទទួលបានអ្នកបោះឆ្នោតតំណាង២៧០ នឹងទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតនេះហើយ៕







