ដោយ៖ ប៊ី
អន្តរជាតិ៖ ចំនួនប្រជាពលរដ្ឋអាមេរិក បានទៅបោះឆ្នោតយ៉ាងច្រើនបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត ដែលត្រូវការរយៈពេលជាច្រើនម៉ោង ឬដល់ជាច្រើនថ្ងៃផង ក្នុងការបញ្ចេញលទ្ធផល ប្រធានាធិបតីថ្មី។

យោងតាមលទ្ធផលបណ្តោះអាសន្ន នៅថ្ងៃទី ៤វិច្ឆិកា២០២០ ម៉ោងនៅសហរដ្ឋអាមេរិក លោក ចូ បៃដិន ទទួលជោគជ័យនៅក្នុងរដ្ឋចំនួន ១៨ ខណៈលោកដូណាល់ ត្រាំ ប្រធានាធិបតីផុតអាណត្តិបានទទួលជ័យជំនះ ក្នុងរដ្ឋចំនួន ២៣ តែបើគិតពីចំនួនសំឡេងបោះឆ្នោតតំណាង លោក Joe Biden ទទួលបាន២៣៨ទល់ ហើយលោក Donald Trump ទទួលបាន ២១៣ សំឡេង។
ជាមួយគ្នានេះដែរ លោកJoe Biden ដែលកំពុងមានសម្លេងនាំមុខ ក្នុងការក្លាយជាប្រធានាធិបតីអាមេរិកបានថ្លែងបន្តថា យើងមានអារម្មណ៍ល្អអំពីកន្លែង ដែលយើងស្ថិតនៅ ហើយយើងជឿជាក់ថា យើងស្ថិតនៅលើផ្លូវទៅរកឈ្នះការបោះឆ្នោតនេះ។
លោកបានបន្តថា“វាមិនមែនជាកន្លែងរបស់ខ្ញុំ ឬកន្លែងរបស់លោកDonald Trumpនោះទេ ដើម្បីប្រកាសអ្នកឈ្នះការបោះឆ្នោតនេះទេ វាជាកន្លែងសម្រាប់អ្នកបោះឆ្នោត”។

លោកJoeបានឱ្យដឹងទៀតថា “លទ្ធផលបណ្តោះអាសន្ន បេក្ខជនប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បានកំពុងនាំមុខលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ដដែលក្នុងសំឡេងអ្នកបោះឆ្នោតតំណាង២៣៨ ទល់នឹង២១៣។
ទោះបីជាយ៉ាងណាក៏ដោយ លោក Donald Trump បានលើកឡើងថា ទូរលេខនៃអ្នកបោះឆ្នោតតំណាងគឺជាការបន្លំ។ លោក Trump ហាក់ដូចជាមិនទទួលស្គាល់ទូរលេខនេះ។
ប្រសិនបើបេក្ខជនណាមួយ ទទួលបានអ្នកបោះឆ្នោតតំណាង២៧០ នឹងទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតនេះហើយ៕






