កម្ពុជា​កំពុង​កាត់បន្ថយ​ការប្រើប្រាស់​ប្រភព​អគ្គីសនី​ពី​វា​រី​អគ្គិសនី

0

ដោយ​វុត្ថា

ភ្នំពេញៈ ប្រទេស​កម្ពុជា​បាន​នឹង​កំពុង​កាត់បន្ថយ ការប្រើប្រាស់​ថាមពល​វា​រី​អគ្គិសនី  ដោយសារ​កត្តា​កង្វះខាត​ទឹក​នៅតាម​ទំនប់​វា​រី  ហើយ​បាន​នឹង​កំពុងតែ​ស្វះ​ស្វែងរក​ប្រភព​អគ្គីសនី​ពី​ធ្យូងថ្ម ថាមពល​កកើត​ឡើងវិញ (LNG ) ផ្ទាំង​សូ​ឡា  និង​ជាពិសេស​ប្រភព​អគ្គិសនី​ពី​ប្រទេសជិតខាង ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​នៅក្នុង​ប្រទេស។

ក្រុមហ៊ុន វិភាគ​ទិន្នន័យ GlobalData បាន​បង្ហាញថា ប្រទេស​កម្ពុជា​បាន​ប្រើប្រាស់​ថាមពល​វា​រី​អគ្គិសនី អស់​រយៈពេល១០ឆ្នាំ​មកហើយ ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ ត្រូវបាន​គេ​កត់សម្គាល់​ឃើញថា ប្រ​ភ​ទឹក​ដើម្បី​ផ្តល់​កម្លាំង​ថាមពល មានការ​ខ្វះខាត។

ក្រុមហ៊ុន​បន្តថា ថាមពល​ដែល​បាន​បង្កើត​ថ្មី ប្រមាណ៨៣ភាគរយ ត្រូវបាន​សាងសង់​នៅ​ចន្លោះ​ឆ្នាំ២០២០ ដល់២០៣០ គឺ​មកពី​ធ្យូងថ្ម (៥៦%) និង​សូ​ឡា PV (២៧%) ខណៈ​ថាមពល​វា​រី​អគ្គិសនី មាន​ត្រឹមតែ (៨%) និង​ប្រេង (៩%) និង​ក្រៅពីនោះ​ជា​សមត្ថភាព​ថ្មី​ដែល​នៅ​សេសសល់។

លោក Ankit Mathur អ្នកដឹកនាំ​អនុវត្ត​ផ្ទាល់​ក្រុមហ៊ុន​Global Dataបានឱ្យដឹងថា ប្រទេស​កម្ពុជា​ភាគច្រើន ត្រូវបាន​គេ​គិ​ថា​ប្រភព​ម​ពល​វា​រី​អគ្គិសនី កំពុង​បំពេញតម្រូវការ​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស ប៉ុន្តែ​ប្រភព​វា​រី​អគ្គីសនី​មាន​ចំនួន៥៨% ក្នុង​ឆ្នាំ២០១៨ បាន​ធ្លាក់ចុះ​ប្រមាណ៤៥% នៅក្នុង​ឆ្នាំ២០១៩ទៅវិញ។

លោក​បន្តថា ភាពរាំងស្ងួត​ក្នុង​ឆ្នាំ២០១៩ បាន​កាត់បន្ថយ​ចំណែក នៃ​ថាមពល​វា​រី​អគ្គិសនី​នៅ​របស់​ប្រទេស​នេះ​យ៉ាងខ្លាំង ដោយ​បង្ខំ​ឱ្យ​ជ្រើស​រើសយក​ប្រភព​ផ្សេងទៀត​ដើម្បី​គាំទ្រ​ដល់​ជំនាន់ និង​ជៀសវាង​ស្ថានភាព ដែល​មិនបាន​មើលឃើញ​ទុកជាមុន។

លោក​បន្ថែមថា ទន្លេមេគង្គ​ផ្តល់នូវ​សក្តានុពល​ខ្លាំងក្លា សម្រាប់​ការអភិវឌ្ឍ​វា​រី​អគ្គិសនី​នៅក្នុង​ប្រទេស​នេះ ប៉ុន្តែ​គម្រោង​អភិវឌ្ឍននីមួយៗ ត្រូវបាន​គេ​ប្រឆាំង​យ៉ាងខ្លាំង​ពី​អ្នក​បរិស្ថាន​ដោយសារ​ការធ្វើឱ្យ​គ្រោះថ្នាក់​ដល់​ជលផល និង​ដី​កសិកម្ម។

រដ្ឋាភិបាល​បានបង្ហាញ​ពី​បំណង ក្នុង​ការពង្រីក​ការវិនិយោគ និង​លើក​កំពស់​ហេដ្ឋារចនាសម្ព័ន្ធ​អគ្គិសនី​នៅក្នុង​ប្រទេស។ តាម​ការប៉ាន់ស្មាន​បណ្តា​ញ​បញ្ជូន និង​ចែកចាយ​នាពេល​បច្ចុប្បន្ន នឹង​កើនឡើង​ក្នុង​អត្រាកំណើន​ប្រចាំឆ្នាំ​ប្រចាំឆ្នាំ ប្រមាណ១១,៨ភាគរយ រហូតដល់​ឆ្នាំ២០២៥ ដែល​ស្ទើរតែ​បញ្ចោ​ញ​បណ្តាញ​បញ្ជូន​វែង​ជាង​បច្ចុប្បន្ន។

ជាមួយនឹង​ការពង្រីក​វិនិយោគ លើ​រោងចក្រ​ថាមពល​ធ្យូងថ្ម និង LNG ត្រូវបាន​បង្ហាញថា ប្រទេស​កម្ពុជា​ពឹងផ្អែក​យ៉ាងសំខាន់ ទៅលើ​ប្រេងឥន្ធនៈ និង​អគ្គិសនី​ដែល​បាន​នាំចូល ហើយ​វា​នឹង​បន្តធ្វើ​រហូត​ទាល់តែ គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ ចេញ​ជា​រូបរាង​ទាំងស្រុង៕

LEAVE A REPLY

Please enter your comment!
Please enter your name here