ដោយ៖ ប៊ី
អន្តរជាតិ៖ គិតត្រឹមម៉ោង ៨:០០ ព្រឹកថ្ងៃទី៥ ខែវិច្ឆិកា នៅកម្ពុជា បេក្ខជនប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បានកំពុងនាំមុខដោយទទួលបានសំឡេងអ្នកបោះឆ្នោតតំណាង ២៦៤ ទល់នឹង ២១៤ សម្រាប់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump)។

ចំនួនប្រជាពលរដ្ឋអាមេរិក នៅថ្ងៃទី ៣ វិច្ឆិកា២០២០ បានចូលរួមបោះឆ្នោតយ៉ាងច្រើនបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត ខណៈសហរដ្ឋអាមេរិកត្រូវអត់ធ្មត់ជាច្រើនម៉ោង ឬដល់ជាច្រើនថ្ងៃផង ទម្រាំអាចដឹងច្បាស់ថាតើលោកដូណាល់ ត្រាំ ឬលោក ចូ បៃដិន ជាឈ្នះឆ្នោតក្លាយជាប្រធានាធិបតីថ្មី។
បេក្ខជនណាមួយ ដែលទទួលបានអ្នកបោះឆ្នោតតំណាង ២៧០ នឹងទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតនេះ៕






