រដ្ឋមួយចំនួននៅអាមេរិក កំពុងផ្ទុះការតវ៉ា ខណៈក្តីសង្ឃឹមលើលោក Joe Biden កំពុងកើតឡើង

0

ដោយ៖ ប៊ី

ភ្នំពេញ៖ ក្រុមសកម្មជន ដែលទាមទារឱ្យរាប់សន្លឹកឆ្នោតបន្ត បានប្រមូលផ្តុំគ្នានៅក្នុងទីក្រុងមួយចំនួនរួមមានអូកឡែន រដ្ឋកាលីហ្វ័រញ៉ា អាត្លង់តា Detroit និងទីក្រុងញូវយ៉កខណៈអ្នកគាំទ្រលោកប្រធានាធិបតី ដូណាល់ ត្រាំ រាប់សិបនាក់បានជួបជុំគ្នានៅមជ្ឈមណ្ឌលរាប់សន្លឹកឆ្នោតក្នុងរដ្ឋ Michigan និង Arizona ដើម្បីទាមទារបញ្ឈប់ការរាប់សន្លឹកឆ្នោត។

ក្រុមអ្នកតវ៉ារាប់រយនាក់ ដែលគ្រវីទង់ជាតិអាមេរិក និងសញ្ញា ដែលសរសេរថា “រាប់សន្លឹកឆ្នោតរាល់សន្លឹកឆ្នោត” បានតវ៉ាដោយសន្តិវិធីនៅឯសួនឧទ្យានការ៉េវ៉ាស៊ីនតុន បន្ទាប់ពីបានដើរឆ្លងកាត់កណ្តាលទីក្រុងម៉ាហាតានតនៅញូវយ៉ក។

កញ្ញា Meira Harris អាយុ ២៦ ឆ្នាំជានិស្សិតផ្នែកកិច្ចការសង្គម បានមានប្រសាសន៍ថា “វាជាការសំខាន់ណាស់ ដែលយើងត្រូវប្រាកដថា លទ្ធិប្រជាធិបតេយ្យរបស់យើងត្រូវបានថែរក្សា។ ការបោះឆ្នោតនេះបានបង្កឱ្យមានការបារម្ភយ៉ាងខ្លាំង”។

ប៉ូលីសក្រុងបានបង្ហោះរូបភាពនៅលើបណ្តាញសង្គមនៃដុតភ្លើងតវ៉ាទីនៅតំបន់ Manhattan ដែលត្រូវបានគេឱ្យដឹងថាជាការរៀបចំ ដោយក្រុមអ្នកតវ៉ា។ ពួកគេបាននិយាយថា យ៉ាងហោចណាស់មនុស្ស ២០ នាក់ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទរារាំងចរាចរណ៍ ការប្រព្រឹត្ដមិនត្រឹមត្រូវ និងការបំពានច្បាប់។

អ្នកគាំទ្ររបស់លោក Trump បានបង្រួបបង្រួមនៅមជ្ឈមណ្ឌលរាប់សន្លឹកឆ្នោតក្នុងក្រុង Detroit ដោយស្រែកថា “បញ្ឈប់ការរាប់សន្លឹកឆ្នោត! ក្រុមមួយទៀតបានជួបជុំគ្នានៅក្រុង Phoenix រដ្ឋ Arizona ស្រែកថា “បញ្ឈប់ការលួចបន្លំ!”

ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់ពាក្យបណ្ដឹងមួយ ជាការតវ៉ាតាមផ្លូវច្បាប់ ដើម្បីស្នើឱ្យបញ្ឈប់ការរាប់សន្លឹកឆ្នោត ក្នុងរដ្ឋ Georgia, Michigan និងរដ្ឋ Pennsylvania។ លោក ត្រាំ តែងតែចោទប្រកាន់ថា ការបោះឆ្នោតឆ្នាំ២០២០នេះ គឺពោរពេញ ដោយអំពើពុករលួយ និងការក្លែងបន្លំសន្លឹកឆ្នោត ដែលផ្ទាល់ចង់សំដៅទៅលើការបោះឆ្នោតតាមប្រៃសណីយ៍។

យោងតាមលទ្ធផលបច្ចុប្បន្ន បានឱ្យដឹងថា លោក ចូ បៃដិន បេក្ខជនប្រធានាធិបតីតំណាងឱ្យគណបក្សប្រជាធិបតេយ្យ កំពុងនាំមុខលោក ដូណាល់ ត្រាំ ដោយទទួលបានអ្នកបោះឆ្នោត តំណាង ២៦៤រូប ទៅនឹង២១៤រូប ដោយលោក Joe Biden ត្រូវការ ៦ លំឡេងទៀតតែប៉ុណ្តោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here