ខ្លីៗ..ទាក់ទងនឹងដំណើរវិវត្តន៍៍នៃលទ្ឋផលឆ្នោតអាមេរិក ស្របពេលលោកត្រាំបន្តឡាំប៉ា ហើយJoe បន្តស្ងប់ស្ងាត់

0

        ដោយស៊ីវ ម៉េង

        ភ្នំពេញៈ មេដឹកនាំលើពិភពលោកកំពុងតាមដាន ការវិវត្តនៃការប្រកាសលទ្ឋផលឆ្នោតនៅសហរដ្ឋអាមេរិក ខណៈបាតុកម្មជុំវិញការរាប់សន្លឹកឆ្នោត បានផ្ទុះឡើងនៅតាមបណ្តារដ្ឋជាច្រើននៅអាមេរិក។

ត្រាំចោទប្រកាន់លើភាពមិនប្រក្រតី

        ប្រធានាធិបតីពោរពេញដោយភាពចម្រូងចម្រាស់ លោកដូណាល់ ត្រាំនៅតែប្រកា ន់ជំហថា “បើគេរាប់សន្លឹកឆ្នោតស្របច្បាប់នោះលោកគឺជាអ្នកឈ្នះ”។

ប៉ុន្តែសំណួរនៅទីនេះគឺថា តើសហរដ្ហអាមេរិក ដែលជាប្រទេសមហាអំណាចមួយ ពិតជាមិនអាចរៀបចំប្រព័ន្ឋបោះឆ្នោតបានដោយសេរី យុត្តិធ៌មបានឬយ៉ាងណា?។

ចៅក្រមនៅរដ្ឋចំនួនពីរច្រានចោលបណ្តឹងរបស់ក្រុមយុទ្ឋនាការរបស់ត្រាំ

ចៅក្រមនៅរដ្ឋចំនួន២របស់អាមេរិក គឺរដ្ឋមីឈីហ្គេន និងរដ្ឋចចៀរបានទាត់ចោលពាក្យបណ្តឹង របស់ក្រុមយុទ្ឋនាការឃោសនាបោះឆ្នោតរបស់ត្រាំ ជុំវិញការរាប់សន្លឹកឆ្នោតនៅរដ្ឋ Swing Stateទាំងពីរ ខណៈលោកJoe Bidenជាអ្នកឈ្នះ ក្នុងរដ្ឋទាំងពីរនេះ។

លោកស្រីCynthia Stephens ចៅក្រមក្នុងរដ្ឋមីឈីហ្គេនបានមានប្រសាសន៍ថា លោកស្រីមានគំរោងចេញផ្សាយ ពីការសម្រេចចិត្តជាលាយលក្ខណ៍អក្សរ នៅសុក្រថ្ងៃនេះ។

ការស៊ើបអង្កេតថ្មី

លោកBill Pascrellសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ បានប្តឹងទៅកាន់ការិយាល័យប្រឹក្សាយោបល់ពិសេស នៃសហរដ្ឋអាមេរិកឲ្យបើកការស៊ើបអង្កេតថ្មីមួយលើ​ក្រុមយុទ្ឋនាការរបស់លោកត្រាំ  បានប្រើប្រាស់សេតវិមាន ជាទីបញ្ជាការមួយនៅថ្ងៃបោះឆ្នោត  ដែលនេះជាទង្វើបំពានច្បាប់សហព័ន្ឋ។

សំណើរសមាជិកសភាគណបក្សប្រជាធិបតេយ្យ ត្រូវបានទទួលយកហើយដើម្បីធ្វើឲ្យប្រាកដថា តើក្រុមយុទ្ឋនាការឃឃោសនាបោះឆ្នោតរបស់លោកត្រាំ ពិតជាបានបំពានច្បាប់Hatch Actឬទេ។

ច្បាប់ Hatch Act ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៣៩ គឺជាច្បាប់មួយដែលដាក់កំហិតលើសកម្មភាពនយោបាយ របស់មន្ត្រីរដ្ឋាភិបាលសហព័ន្ធ លើកលែងតែប្រ ធា នាធិបតី និងអនុប្រធានាធិបតីប៉ុណ្ណោះ។

បើតាមលោក Pascrell ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ រួមទាំងលោក ត្រាំ ត្រូវបានគេចោទថា បានប្រើប្រាស់បន្ទប់សង្រ្គាមនៃការិយាល័យប្រតិបត្តិ អ៉ីសិនហូវើ (Eisenhower Executive) នៃសេតវិមាន ដើម្បីតាមដានការវិវត្តលទ្ធផលនៅថ្ងៃបោះឆ្នោត។

លោកJoe Bidenនៅរក្សាភាពហ្នឹងន

បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ លោកJoe Bidenនៅតែរក្សាភាពហ្នឹងនរបស់ខ្លួន ខណ

ៈលោកបានកំពុងនាំមុខដោយសម្លេងឆ្នោត ហើយរហូតមកទល់ពេលនេះ លទ្ឋផលឆ្នោតហាក់ជាប់គាំង ដោយលោកJoeនៅតែរក្សាសម្លេងនាំមុខ២៦៤សម្លេង និងលោកដូណាល់ត្រាំនៅរក្សាសម្លេង២១៤។

លោកJoe បាននិយាយនៅក្នុងបណ្តាញ ទំនាក់ទំនងសង្គមរបស់ខ្លួនថា លោករំពឹងថា លោកនឹងឈ្នះការបោះឆ្នោតអាណត្តិថ្មីនេះ ហើយសូមឲ្យអ្នកគាំទ្ររបស់ខ្លួនបន្តរក្សាភាពជឿជាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here