លោក ខន គង្គារ៖ មុនសម្រេចទិញខុនដូ ត្រូវពិនិត្យមើលក្រុមហ៊ុនភ្នាក់ងារលក់ឱ្យបានត្រឹមត្រូវ

0

ភ្នំពេញ៖ អ្នកជំនាញបានណែនាំដល់អ្នកដែលមានបំណងទិញខុនដូសម្រាប់រស់នៅ ឬធ្វើអាជីវកម្មផ្សេង ៗ ត្រូវពិនិត្យមើល ទៅលើក្រុមហ៊ុនភ្នាក់ងារលក់ដែលមានច្បាប់ត្រឹមត្រូវ បទពិសោធន៍ និង កេរ្តិឈ្មោះ ព្រោះថា គ្រប់គម្រោងខុនដូរទាំងអស់មិនប្រាកដថា ល្អនោះទេ ។

លោក ខន គង្គារ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ERA ប្រចាំកម្ពុជា នៅក្នុងកិច្ចសម្ភាសជាមួយគេហទំព័រ propertyarea.aia បានប្រាប់ឱ្យដឹងថា ប្រជាពលរដ្ឋដែលមានបំណងក្នុងទិញខុនដូ ត្រូវពិនិត្យមើលទៅលើក្រុមហ៊ុនភ្នាក់ងារលក់ ឱ្យបានត្រឹមត្រូវ ដើម្បីកុំឱ្យទិញទៅហើយខកចិត្ត និងខាតបង់ប្រយោជន៍។

លោកពន្យល់ថា គ្របគម្រោងខុនដូទាំងអស់ មិនមែនសុទ្ធតែល្អនោះទេ ហើយរបស់ថោក មិនប្រាកដថាល្អ និងរបស់ថ្លៃក៏មិនប្រាកដថាល្អដែរ ដូច្នេះ របស់ល្អមិនល្អ យើងត្រូវពិនិត្យមើលភ្នាក់ងារលក់អចលនទ្រព្យជាមុនសិន ដូចជាក្រុមហ៊ុន ERA ដែលមាននៅក្នុង ៣៤ ប្រទេសជាមួយគ្នានេះ នៅក្នុងប្រទេសកម្ពុជា យើងមានភ្នាក់ងារជាង ៧០០ទៅ ៨០០នាក់ ។

លោកបន្ថែមថា “បើយើងលក់គម្រោងរបស់ក្រុមហ៊ុនណាមួយ យើងមានការសិក្សាគ្រប់ជ្រុងជ្រោយទៅលើគម្រោងនោះ ក្រៅពីរដ្ឋាភិបាលបានសម្រេចឱ្យម្ចាស់គម្រោងមានការសាងសង់ ។ យើងមើល ថា តម្លៃ ទីតាំង និងការបង់លុយផ្សេងៗ ហើយក្រុមហ៊ុនមានប្រវត្តិល្អក្នុងការអភិវឌ្ឍន៍គម្រោងខុនដូរដែរទេ”។

លោកបញ្ជាក់ទៀតថា “នៅពេលដែលយើងបានសិក្សាសព្វគ្រប់អស់ ហើយ បានយើងសម្រេចចិត្តណែនាំឱ្យអតិថិជនឱ្យមកទិញ ប៉ុន្តែ អតិថិតិជនមួយចំនួន តែងគិតថា គម្រោងនេះថោក គម្រោងនោះថ្លៃ ក្នុងន័យនេះ មិនប្រាកដថា របស់ធូថ្លៃ វាល្អនោះទេ ហើយយើងទិញហើយខកចិត្តផងដែរ”។

លោកបញ្ជាក់ទៀតថា “ជារួម គឺថាមុននឹងសម្រេចចិត្តទិញខុនដូ អតិថិជនទាំងអស់ត្រូវស្វែងក្រុមហ៊ុន ភ្នាក់ងារលក់ ណាដែលមានច្បាប់ត្រឹមត្រូវ និងមានការទទួលស្គាល់ ទើបទិញទៅទទួលបានផលចំណេញ និងមិនមានការខាតបង់ប្រយោជន៍របស់ខ្លួន”។

លោកស្រី អាន សុធិតា នាយិកាក្រុមហ៊ុន CBRE Cambodia បានធ្លាប់បានឱ្យដឹងដែរថា បច្ចុប្បន្ននេះ គម្រោងខុនដូតម្លៃសមរម្យ បាននឹងកំពុងមានភាពទាក់ទាញពីអតិថិជននៅក្នុងស្រុក ស្របពេលដែល កម្ពុជា បាននឹងកំពុងប្រឈមទៅនឹងវិបត្តិសេដ្ឋកិច្ចសកល។

លោកបន្តថា ជាមួយគ្នានឹងមានការគាំទ្រពីធនាគារជាដៃគូដល់អ្នកដែលមានបំណងទិញគម្រោងខុនដូ បានជំរុញឱ្យអ្នកអភិវឌ្ឍន៍ភាគច្រើនបានចាប់យកឱកាសអភវឌ្ឍន៍គម្រោងរបស់ខ្លួន ក្នុងការចាប់យកអតិថិននៅក្នុងស្រុកផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here