ដោយៈវុត្ថា
ភ្នំពេញៈ អ្នកជំនាញបានអះអាងថា បើធៀបជាមួយនឹបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន កម្ពុជា ត្រូវការការអភិវឌ្ឍន៍តំបន់ពាណិជ្ជកកម្មកាន់តែច្រើន នៅក្នុងប្រទេសបន្ថែមទៀង ប៉ុន្តែបើមានការអភិវឌ្ឍន៍ច្រើនពេក អាចននឹងធ្វើឱ្យមានការផ្គត់ផ្គង់លើសតម្រូវការ។
លោកស្រី អាន សុធិតា នាយិការក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងកាលពីថ្ងៃទី៩ វិច្ឆិកាកន្លងមកថា ជាការពិត ការអភិវឌ្ឍន៍តំបន់ពាណិជ្ជកម្ម នៅក្នុងប្រទេសនឹងជួយជំរុញឱ្យមានការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យ តែយ៉ាងណាបើមានការអភិវឌ្ឍនតំបន់ពាណិជ្ជកម្មកាន់តែច្រើន ក៏ជំរុញឱ្យមានការផ្គត់ផ្គង់ហួសបរិមាណផងដែរ។
លោកស្រីបន្ថែមថា “ប្រទេសកម្ពុជា ការអភិវឌ្ឍន៍តំបន់ពាណិជ្ជកម្ម នៅមានកម្រិតនៅឡើយ បើធៀបជាមួយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន ដែលទាមទាឱ្យមានការអភិវឌ្ឍន៍កាន់តែច្រើនថែមទៀត តែនៅក្នុងអំឡុងពេលនេះ ហាក់មានការលំបាកបន្តិច” ។
ចំណែក លោក ឡុង គឺមសួគ៌ អគ្គនាយកក្រុមហ៊ុន Century21 Advance ឱ្យដឹងដែរថា ការអភិវឌ្ឍន៍ឱ្យមានតំបន់ពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជា ជាសញ្ញាវិជ្ជមានក្នុងការទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិ និងទេសចរណ៍ ជាពិសេសទាក់ទាញគម្រោងវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យ។
លោកបន្តថា “នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ មិនទាន់មានតំបន់ពាណិជ្ជកម្ម (CBD) ច្រើននោះទេ បើធៀបជាមួយនឹងបណ្តាប្រទេសមួយចំនួន នៅក្នុងតំបន់អាស៊ាន ហើយការអភិវឌ្ឍន៍តំបន់ពាណិជ្ជកម្មនេះ នឹងជួយជំរុញឱ្យមានការអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យកាន់តែច្រើនបន្ថែមទៀត” ។
លោកបន្ថែមថា នៅពេលមានការអភិវឌ្ឍន៍ តម្រូវការលើវិស័យអចលនទ្រព្យកាន់មានភាពរស់រវើក ដែលប្រមូលប្តុំទៅដោយមនុស្ស សម្ភារៈប្រើប្រើសទំនើបៗ និង ទាន់សម័យសម័យ និងជាពិសេសទាក់ទាញទេសចរណ៍ទាំងជាតិ និងអន្តរជាតិ។ ម្យ៉ាងទៀត នៅពេលមានការអភិវឌ្ឍន៍តំបន់ពាណិជ្ជកម្មនេះ ក៏ជំរុញឱ្យរដ្ឋាភិបាលបង្កើតច្បាប់កាន់តែច្រើនផងដែរ ដើម្បីការពារអ្នកវិនិយោគ និងប្រជាពលរដ្ឋផងដែរ ខណៈដែលវិនិយោគ គិតគូពីចំណូល និងមុខមាត់ចំពោះជំនួញរបស់ខ្លួន៕