មុខរបរមួយចំនួនកំពុងត្រូវប៉ាន់ កំឡុងអាជីវកម្មជាច្រើនកំពុងប្រឈមនឹងបញ្ហាក្នុងពេលវិបត្តិសេដ្ឋកិច្ច

0

ដោយស៊ីវ ម៉េង

ភ្នំពេញៈ មិនខុសពីពាក្យពុំនោលលើកឡើងជារឿយៗនោះទេថា នៅក្នុងបញ្ហាតែងតែមានឳកាស ដូចគ្នានេះដែរក្នុងកំឡុងការរីករាលដាលនៃវិបត្តិជំងឺCovid-19 ដែលបណ្តាលឲ្យមានវិបត្តិសេដ្ឋកិច្ចពិភពលោក ក៏មានមុខរបរ និងអាជីវកម្មមួយចំនួនត្រូវប៉ាន់ផងដែរ ខណៈអាជីវកម្មភាពច្រើនប្រឈមមុខនឹងការដួលរលំ។

អាជីពមេធាវី

មេធាវីជាច្រើនកំពុងត្រូវប៉ាន់ ដោយការងារបានកើនឡើងកំឡុងវិបត្តិនេះ ហើយវាជាអាជីពមួយ ដែលដោះស្រាយរឿងឈឺក្បាលរបស់ប្រជាពលរដ្ឋ។

មេធាវីម្នាក់បាននិយាយថាគាត់ពិតជាមានការងារច្រើនត្រូវធ្វើដោយសារមានរឿងក្តីក្តាំកើនឡើងដែលធ្វើឲ្យសេវាកម្មមេធាវីមានភាពមមាញឹក។ក្នុងកំឡុងវិបត្តិសេដ្ឋកិច្ចបែបនេះរឿងក្តីទាក់ទងនឹងលុយកាក់ទាក់ទងនឹងកិច្ចសន្យាបង់ប្រាក់ទាក់ទងនឹងក្តីក្តាំជាច្រើនទៀតបានកើនឡើងដែលធ្វើឲ្យមេធាវីភាគច្រើនរកពេលសំរាកគ្មាន។

អាជីពគ្រូទាយ

នៅពេលមនុស្សជាច្រើន កំពុងវីវក់នឹងបញ្ហាសេដ្ឋកិច្ច និងវិបត្តិលុយកាក់ ជាធម្មតាបញ្ហានេះបានធ្វើឲ្យមនុស្សកើតជំងឺស្រ្តេសកើនឡើង ដែលធ្វើឲ្យពួកគេនឹងឃើញគ្រូទាយ ឬគ្រូហុងស៊ុយ ដើម្បីជួយពួកគេ ព្រោះអាជីពនេះក៏ជាផ្នែកមួយ ជួយសម្រាលផ្លូវអារម្មណ៍របស់មនុស្សបានមួយគ្រាៗដែរ។

ការព្យាបាលជំងឺផ្លូវចិត្តមិនអាចធ្វើឡើងតែមួយផ្នែកឬតែឯកទេសតែមួយនោះទេប៉ុន្តែការរកគ្រូទាយឬគ្រូហុងស៊ុយដើម្បីជួយក៏ជាផ្នែកមួយជួយសម្រាលការលំបាកផ្លូវចិត្តបានផងដែរ។

បើសិនជាជំនឿនេះមិនមានភាពស័ក្តិសិទ្ឋខ្លះទេវាក៏មិនអាចរស់រានបានរាប់ពាន់ឆ្នាំកន្លងមកដែរ។

អាជីពគ្រូពេទ្យ

គ្រូពេទ្យក៏ជាផ្នែកមួយនៃសង្គម ដែលជួយសម្រាលការលំបាកទាំងផ្លូវកាយ ផ្លូវចិត្តរបស់ប្រជាពលរដ្ឋផងដែរ ហេតុនេះនៅពេលមនុស្សកើតជំងឺស្រ្តេសច្រើន។ មនុស្សពិតជាប្រឈមមុខនឹងបញ្ហាច្រើនទាំងផ្លូវចិត្ត ផ្លូវកាយ។ ហេតុនេះអាជីពគ្រូពេទ្យមិនត្រឹមតែកាក់កបនោះទេ តែគ្រូពេទ្យក៏បានជួយការងារសង្គមកាន់តែច្រើន ដែលនេះជាគុណតម្លៃមួយមិនអាចមើលរំលងបាននោះទេ។

ហេតុនេះហើយទើបគ្រូពេទ្យរវល់ច្រើនដោយសារមានអ្នកឈឺច្រើនអ្នកកើតជំងឺផ្លូវចិត្តច្រើនកំឡុងពេលនេះ។

អាជីពលក់អាហារតាមអនឡាញ

ដោយសារប្រជាពលរដ្ឋមួយចំនួនភ័យខ្លាច មិនហ៊ានចាកចេញពីផ្ទះ ពួកគេបានកុំម៉ង់អាហារទទួលទានតាមអនឡាញផងដែរ ដែលធ្វើឲ្យអ្នកផ្គត់ផ្គង់អាហារមានភាពមមាញឹកខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។

អាជីពដែលមានតម្រូវការប្រចាំថ្ងៃនេះជាអាជីពដ៏កាក់កបនៅគ្រប់សម័យកាលពិសេសពេលសេដ្ឋកិច្ចរីកចម្រើនមនុស្សកាន់តែរវល់ពួកគេមិនចំណាយពេលដើររកអាហារនោះទេជំនួសវិញពួកគេកុំម៉ង់អាហារទទួលទាននៅការិយាល័យធ្វើការកាន់តែច្រើនឡើង។

អាជីពលក់តាមអនឡាញ

ការលក់តាមអនឡាញ ក៏មិនធម្មតាដែរ ជាក់ស្តែងកាលពីពេលថ្មីៗនេះ មានម្ចាស់អាជីវកម្មលក់តាមអនឡាញជាច្រើន បានក្លាយជាឧកញ៉ា។ ការលក់តាមអនឡាញ ពិតជាជួយច្រើនដល់សកម្មភាពសេដ្ឋកិច្ច កំឡុងពេលការរីករាលដាលមេរោគCovid-19 ដែលបណ្តាលឲ្យមានវិបត្តិសេដ្ឋកិច្ចពិភពលោកដ៏អាក្រក់បំផុត ពិសេសអាក្រក់ជាងកំឡុងវិបត្តិសេដ្ឋកិច្ចនៃសង្រ្គាមលោកលើកទី២ទៅទៀត។

ការលក់តាមអនឡាញជាបដិវត្តន៍នៃសកម្មភាពសេដ្ឋកិច្ចថ្មីមួយនៅកម្ពុជាដែលយុវជនខ្មែរកាន់តែច្រើនបានចាប់យកមុខរបរនេះដើម្បីបង្កើនប្រាក់ចំណូលរបស់ពួកគេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here