ការទាញយក​ផលចំណេញ​ពី​សេដ្ឋកិច្ច​ឌីជីថល​នៅ​អាស៊ីអាគ្នេយ៍​កើន​ដល់​ទំហំ​ទឹកប្រាក់ ១០០ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ២០២០

0

ដោយ ហ្សូ​លី

អាស៊ីៈ ការទាញយក​ផលចំណេញ​ផ្នែក​សេដ្ឋកិច្ច​តាម​ប្រព័ន្ធ​អ៊ី​ន​ធ័​រ​ណេ​ត នៅ​អាស៊ីអាគ្នេយ៍​នឹង​ឈានដល់១០៥ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ២០២០នេះ ដោយសារ​វិបត្តិ​មេរោគ​នេះ បាន​ជំរុញ​ឱ្យ​អតិថិជន​បញ្ជា​ទិញ តាម​ប្រ​ព័​ន្ឋ​នៅតាម​អ៊ិន​ធើ​ណេ​ត​កាន់តែច្រើន។

យោងតាម​របាយការណ៍ ដែល​គ្របដណ្តប់​លើ​ប្រទេស​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម សិង្ហ​បុរី និង​ហ្វីលីពីន​បានឱ្យដឹងថា តំបន់​នេះ បាន​បន្ថែម​អ្នកប្រើប្រាស់​អ៊ី​ន​ធឺ​ណេ​ត​ថ្មី​ចំនួន៤០លាន​នាក់​នៅ​ឆ្នាំនេះ ដែល​កើនឡើង​រហូតដល់​សរុប​ទៅ៤០០លាន​នាក់ នោះ​មានន័យថា៧០ភាគរយ នៃ​ចំនួន​ប្រជាជន​ក្នុង​តំបន់​ឥឡូវនេះ ប្រើប្រាស់​អ៊ីនធឺណិត។

ក្រុមហ៊ុន​វិនិយោគទុន​រដ្ឋ​សិង្ហ​បុរី Temasek Holdings និង​អ្នក​ប្រឹក្សា​អាជីវកម្ម Bain & Co បាន​និយាយថា “មេរោគ​នេះ​បាន​នាំមក​នូវ​ការរស់នៅ តាមបែប​ឌីជីថល​ជា​អចិន្ត្រៃយ៍”។  សេដ្ឋកិច្ច​បែប​ឌីជីថល​នេះ​បាន​កើនឡើង៥%នៅ​អាស៊ីអាគ្នេយ៍ បើ​ធៀប​កាលពី​ឆ្នាំ ២០១៩ ។

អ្នកលក់​រាយ​តាម​អ៊ិន​ធឺរ​ណែ​ត បាន​ក្លាយជា​អ្នកឈ្នះ ពី​ការ​ចាក់សោរ​ប្រទេស ដែល​ធ្វើឱ្យ​មនុស្ស​ចូលចិត្ត​ទិញ​ទំនិញ​ពី​ផ្ទះ ជំនួស​ឱ្យ​ការធ្វើដំណើរ​ទៅ​ហាង ខណៈពេល​មានការ​ព្រួយបារម្ភ​អំពី​ការលេចឡើង​នៃ​ការឆ្លង​មេរោគ។ ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​បាន​កើនឡើង៦៣ភាគរយ ឬ​ដល់៦២ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ២០២០ ។

ដើម្បី​ក្លាយជា​បន្ទាត់​បញ្ឈរ​ធំ​បំផុត​នៅ​ឆ្នាំនេះ វិស័យ​ទេសចរណ៍​បាន​ធ្លាក់ចុះ៥៨ ភាគរយ ឬ​ស្មើ​ដល់១៤ពាន់​លាន​ដុល្លារ។

ឧស្សាហកម្ម​តាម​អ៊ិន​ធរ​ណេ​ត ក្នុង​តំបន់​អាច​នឹង​កើនឡើង​ទ្វេដង​ដល់​ទំហំ​ទឹកប្រាក់ ៣០៩ពាន់​លាន​ដុល្លារ គិត​ជាត​ម្លៃ​ទំនិញ​សរុប​នៅ​ឆ្នាំ២០២៥ ដែល​ឈាន​ជិត​ដល់ ការព្យាករណ៍ ៣០០ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន។ ជាមួយនឹង​ការកើនឡើង១១ភាគរយ​នៃ​អ្នកប្រើប្រាស់​អ៊ិន​ធឺរ​ណែ​ត អាស៊ីអាគ្នេយ៍​គឺជា​ទីផ្សារ​អ៊ិន​ធឺ​ណិ​ត​លឿន​បំផុត​មួយ​នៅលើ​ពិភពលោក។

យោងតាម​របាយការណ៍​របស់​ក្រុមហ៊ុន Google-Temeasek-Bain បាន​និយាយថា តម្លៃ​នៃ​កិច្ចព្រមព្រៀង​បាន​ធ្លាក់ចុះ​ចាប់តាំងពី​ឆ្នាំ២០១៨ មក ដែល​បណ្តាលមកពី​ការធ្លាក់ចុះ​នៃ​ការវិនិយោគទុន​ដែល​មិន​ធ្លាប់មាន។ ទោះយ៉ាងណា​កិច្ចព្រមព្រៀង ដែលមាន​តម្លៃ ៦.៣ពាន់​លាន​ដុល្លារ ត្រូវបាន​ធ្វើឡើង​នៅ​ឆមាស​ទីមួយ​នៃ​ឆ្នាំ២០២០ ធៀប​នឹង ៧,៧ពាន់​លាន​ដុល្លារ​កាលពី​មួយ​ឆ្នាំមុន៕ Bangkok post

LEAVE A REPLY

Please enter your comment!
Please enter your name here