រោងចក្រផលិតថាមពលអគ្គិសនីប្រើប្រាស់ធ្យូងថ្ម កម្លាំ២៦៥មេកាវ៉ាត់ថ្មីមួយទៀត នឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២១

0

ដោយ ៖ វុត្ថា

ឧត្តមានជ័យ ៖ រោងចក្រផលិតថាមពលអគ្គិសនីប្រើប្រាស់ធ្យូងថ្មថ្មីមួយទៀតស្ថិតនៅខេត្តឧត្តមាន ដែលមានអនុភាពរហូតដល់២៦៥មេហ្គាវ៉ាត់ គ្រោងនឹងដាក់ឱ្យដំណើរការទាំងស្រុងនៅចុងឆ្នាំ២០២១ខាងមុខនេះ ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងតំបន់ ខណៈដែលបច្ចុប្បន្នការសាងសង់សម្រេចបានជាង៦០ភាគរយ។

លោក ភុន ឡែន ប្រធានមន្ទីររ៉ែ និងថាមពល បានមានប្រសាសន៍ប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា មកដល់ពេលនេះគម្រោងសាងសង់រោងចក្រធ្យូងថ្ម ដើម្បីផលិតថាមពលអគ្គិសនី ដែលមានអនុភាពថាមពល ២៦៥ មេកាវ៉ាត់ សម្រេចបានជាង៦០ភាគរយហើយ ដោយក្រោយសាងសង់រួចរាល់ រោងចក្រនេះអាចផ្តល់ថាមពលអគ្គិសនីផ្គត់ផ្គង់ដល់ការប្រើប្រាស់ និងគ្របដណ្តប់ទូទាំងខេត្តឧត្តរមានជ័យ និងចែកចាយបន្តទៅដល់ខេត្តសៀមរាប។

លោកបានឱ្យដឹងថា តាមផែនការនៅចុងឆ្នាំ២០២១ខាងមុខនេះ គម្រោងនឹងដាក់ឱ្យដំណើរការជំហានទី១ ចំនួន ១៣០ មេហ្គាវ៉ាត់សិន ខណៈដែលចុងនៅឆ្នាំ២០២២ អាចនឹងដាក់ដំណើរទាំងស្រុងតែម្ដង ។ លោកបន្តថា បច្ចុប្បន្ននេះខាងអគ្គិសនីកម្ពុជាកំពុងសិក្សាពីផលប៉ះពាល់និងពន្លឿនការសាងសង់ ក្នុងការរៀបចំខ្សែបញ្ជូនដែលមានតង់ស្យុងខ្ពស់ពីខេត្តឧត្តរមានជ័យទៅខេត្តសៀមរាប ដើម្បីធ្វើយ៉ាងបញ្ចប់ទៅតាមផែនការដែលបានគ្រោងទុក ។ លោកបានអះអាងថា នៅពេលដែលរោងចក្រនេះសាងសង់រួចរាល់ ខេត្តឧត្តរមានជ័យនឹងមានភ្លើងប្រើប្រាស់គ្រប់គ្រាន់។

លោកបញ្ជាក់ថា “ដូចបានដឹងហើយគោលនយោបាយរបស់រាជរដ្ឋាភិបាល គុណប្រយោជន៍ទី១ គឺមិនខ្វះខាតភ្លើងដែលត្រូវទិញពីក្រៅប្រទេស ទី២ ការប្រើប្រាស់អគ្គិសនីដែលប្រើប្រាស់ធ្យូងថ្មត្រូវយកធ្យូងថ្មក្នុងស្រុកដើម្បីប្រើប្រាស់ ហើយនឹងបានជួយដល់ក្នុងសហគមន៍មានភ្លើងប្រើប្រាស់គ្រប់គ្រាន់។ ចំពោះវិស័យអគ្គិសនីនិងថាមពល ធ្យូងថ្មដែលមានកម្លាំង២៦៥មេហ្គាវ៉ាត់នេះ ក្រសួងរ៉ែ និងថាមពលបានផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនអគ្គិសនីក្នុងការកែច្នៃនិងផ្គត់ផ្គង់ ស្របទៅតាមច្បាប់ត្រឹមត្រូវ”។

រោងច្រកផលិតថាមពលអគ្គិសនីនេះនឹងប្រើប្រាស់រ៉ែធ្យូងថ្មដែលធ្វើការកែច្នៃ មានកម្តៅប្រហែលជាង ៣០០០ កាល់ឡូរី ដែលធ្វើការផលិតភ្លើងបាន ២៦៥គីឡូវ៉ាត់ អាចបម្រើវិស័យអគ្គិសនីនិងថាមពល ទូទាំងខេត្តឧត្តរមានជ័យ និងចែកចាយទៅខេត្តសៀមរាប៕

LEAVE A REPLY

Please enter your comment!
Please enter your name here