ក្រុមហ៊ុន Alibaba រកចំណូលបានជាង ៧៤ពាន់លានដុល្លារ ត្រឹមតែ១ថ្ងៃប៉ុណ្ណោះ

ចែករំលែក

ដោយ ហ្សូលី

ភ្នំពេញ៖ ក្រុមហ៊ុន Alibaba មានសមត្ថភាពរកចំណូលបានប្រមាណ ៧៤ពាន់លានដុល្លារ ត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ដែលជាថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២០ ឬហៅថា Singles Day ព្រឹត្តការណ៍ 11.11។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Business Insider នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រុមហ៊ុនលក់ទំនិញអនឡាញយក្សរបស់ចិន Alibaba បានរៀបចំព្រឹត្តិការណ៍លក់បញ្ចុះតម្លៃ Singles’ Day ឬ 11/11 កាលពីថ្ងៃទី១១ ខែវិច្ឆិកា ដោយទទួលបានប្រាក់ចំណូលខ្ពស់បំផុតរហូតដល់ជាង ៧៤ពាន់លានដុល្លារអាមេរិក។

ក្រុមហ៊ុនចិនមួយនេះ បានចាប់ផ្ដើមលក់បញ្ចុះតម្លៃនូវរាល់មុខទំនិញជាច្រើន ចាប់ពីថ្ងៃទី០១ វិច្ឆិកា ហើយនៅថ្ងៃទី១១ វិច្ឆិកាម្សិលមិញនេះ គឺជាការលក់បញ្ចុះតម្លៃដ៏សម្បើម និងច្រើនសន្ធឹកទៅលើផលិតផល និងទំនិញជាច្រើនមុខ ហើយអតិថិជនជាច្រើនបានសម្រុកទិញនៅតាម ហាង ឬការបញ្ជាទិញតាមអនឡាញ ដោយជាលទ្ធផលសរុបទទួលបានប្រាក់ចំណូល ៧៤ពាន់លានដុល្លារ។

យ៉ាងណាមិញ ពុំទាន់មានរបាយការណ៍ស្ដីអំពីមុខទំនិញណាមួយដែលលក់បានច្រើនជាងគេនោះទេ គ្រាន់តែដឹងថានៅពេលនេះ ផ្សារហ៊ុនរបស់ Alibaba បានកើនឡើងវិញ បន្ទាប់ពីធ្លាក់ចុះប្រមាណ ១០ភាគរយ។

ក្រោយពេលរដ្ឋាភិបាលបានចេញច្បាប់ថ្មី ដែលនាំឱ្យមានពាក់ព័ន្ធដល់ក្រុមហ៊ុន Alibaba ជាពិសេសគឺពាក់ព័ន្ធនឹងលក់ IPO របស់ក្រុមហ៊ុន Ant Group៕


ចែករំលែក