មហា​យក្ស​ចិន​បន្ត​នាំមុខ​ពិភពលោក​ជាមួយនឹង​ការអភិវឌ្ឍន៍​គម្រោង 5G

0

ដោយ ហ្សូ​លី

ប៉េកាំងៈ ទិន្នន័យ​ផ្លូវការ​បានបង្ហាញ​ថា ប្រទេស​ចិន​បាន​សាងសង់​ស្ថានីយ៍​5G ចំនួន​ជិត ៧០០,០០០ទីតាំង ដែល​ច្រើនជាង​ចំនួន​ពីរដង នៃ​ការតំឡើង​សរុប​នៅក្នុង​ពិភពលោក។

លោក Liu Liehong អនុរដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​បច្ចេកវិទ្យា​ព័ត៌មាន​របស់​ចិន​បាន​មានប្រសាសន៍ថា ចំនួន​ឧបករណ៍​ស្ថានីយ ដែល​ភ្ជាប់​ទៅ​បណ្តាញ​មាន​លើសពី ១៨០លាន​គ្រឿង ខណៈ​ហេដ្ឋារចនាសម្ព័ន្ធ ដែលមាន​ការអភិវឌ្ឍ​ល្អ​ជួយ​សម្រួល​ដល់​ការប្រើប្រាស់​កម្មវិធី​5Gបន្ថែមទៀត។ ក្នុង​រយៈពេល​បី​ឆ្នាំ​ខាងមុខ ប្រទេស​នេះ​ត្រូវបាន​គេ​រំពឹងថា នឹង​ស្ថិតនៅ​ដំណាក់កាល​នៃ​ការផ្តើម​អភិវឌ្ឍន៍​5G ដូច្នេះ​វា​ចាំបាច់​ត្រូវធ្វើ​ការផ្លាស់ប្តូរ​យ៉ាងសកម្ម​នៅក្នុង​វិស័យ​សំណង់។

បណ្តាញ 5G កំពុង​ដើរតួនាទី​យ៉ាងសំខាន់ ជាពិសេស​ក្នុង​ស្ថេរភាព​វិនិយោគ​ជំរុញ​ការប្រើប្រាស់ និង​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច។ ក្នុង​រយៈពេល១០ខែ​ដំបូង ការដឹកជញ្ជូន​ទូរស័ព្ទ​ចល័ត 5G បាន​ឈានដល់​ចំនួន១២៤លាន​គ្រឿង ដែលមាន​ម៉ូ​ដែល​ថ្មី​សរុប​ចំនួន ១៨៣ត្រូវបាន​ដាក់លក់។

ក្រសួងពាណិជ្ជកម្ម​ចិន​បាន​គូសបញ្ជាក់ថា ការវិនិយោគ​ផ្ទា​ល់ពី​បរទេស (FDI) នៅក្នុង​ប្រទេស​ចិន​ដី​បាន​កើនឡើង១៨,៣ ភាគរយ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ដល់៨១,៨៧ ពាន់​លាន​យន់ (ប្រហែល១២,៤ ពាន់​លាន​ដុល្លារ) នៅក្នុង​ខែតុលា។

ការវិនិយោគ​បរទេស នៅក្នុង​ឧស្សាហកម្ម​សេវាកម្ម​មាន​ចំនួន ៦២៥,៨ ពាន់​លាន​យ័ន ក្នុងអំឡុងពេល​ពី​ខែមករា ដល់​ខែតុលា​គឺ​កើនឡើង១៦,២ ភាគរយ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ខណៈដែល​នៅក្នុង​វិស័យ​សេវាកម្ម​បច្ចេកវិទ្យា​ខ្ពស់ បាន​កើនឡើង២៧,៨ ភាគរយ។

ទំហំ​ពាណិជ្ជកម្ម​ក្រោម​កម្មវិធី​ភ្ជាប់​បណ្តាញ របស់​ប្រទេស​ចិន​នៅក្នុង​ខែតុលា​បាន​ឈានដល់២៧៣,៧ពាន់​លាន​យ័ន (៤១,២៩ ពាន់​លាន​ដុល្លារ) នេះ​បើ​យោងតាម​របាយការណ៍​ប្រចាំខែ​ចេញផ្សាយ ដោយ​ក្រុមហ៊ុន Bond Connect Co Ltd ៕ Asia Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here