ច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មនៅកម្ពុជា សម្រេចដាក់ឱ្យអនុវត្តន៍ជាផ្លូវការ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មដែលរដ្ឋសភាពបានអនុម័តកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ ហើយព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ទាំងស្រុងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នាសម័យប្រជុំពេញអង្គលើកទី៦ នីតិកាលទី៤ ត្រូវបានសម្រេចប្រកាសដាក់ឱ្យប្រើជាផ្លូវការដោយព្រះរាជក្រម ឡាយព្រះហស្ថលេខាដោយព្រះមហាក្សត្រកម្ពុជា។

ការកំណត់ច្បាប់នេះ មានគោលបំណងធានាដល់ការគ្រប់គ្រងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្ម ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងកម្ពស់វិស័យទេសចរណ៍ បង្កើតការងារ ប្រមូលចំណូល រក្សាសុវត្ថិភាព និងសន្តិសុខសង្គម ដោយកំណត់សមត្ថកិច្ច វិធាន និងនីតិវិធីសម្រាប់គ្រប់គ្រងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្ម សិទ្ធិ និងកាតព្វកិច្ចរបស់រូបវ័ន្តបុគ្គល និងនីតិបុគ្គលក្នុងការធ្វើប្រតិបត្តិការដោយផ្ទាល់ ឬចូលរួមនៅក្នុងល្បែងពាណិជ្ជកម្ម និងកំណត់សិទ្ធិជាម្ចាស់លើមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណកម្ម និងល្បែងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា។

ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្មនៅក្នុង​ព្រះរាជាណាចក្រកម្ពុជា។

ខ្លឹមសារលម្អិតមានចែងនៅក្នុងសេចក្ដីប្រកាសដូចខាងក្រោមនេះ ៖ https://bit.ly/3lKiHX6

LEAVE A REPLY

Please enter your comment!
Please enter your name here