World Bank៖ មនុស្សជិត ១១៥ លាននាក់ នឹងធ្លាក់ចូលបន្ទាត់ក្រីក្រខ្លាំង ដោយសារវិបត្តិសកល

ចែករំលែក

អន្តរជាតិ៖ បញ្ហាវិបត្តិសកលកូវីដ១៩
អាចបណ្តាលឲ្យប្រជាជនប្រមាណជា ៨៨លានទៅ ១១៥ លាននាក់ ធ្លាក់ចូលទៅក្នុងបន្ទាត់ក្រីក្រខ្លាំង។ នេះបើយោងតាមរបាយការណ៍ភាពក្រីក្រ និងវិបុលភាពឆ្នាំ2020 (PSPR2020) របស់ធនាគារពិភពលោក WORLD BANK។

របាយការណ៍ភាពក្រីក្រនិងវិបុលភាពចែករំលែកឆ្នាំ ២០២០ (PSPR២០២០) បានឱ្យដឹងថា ជំងឺកូវីដ ១៩ ទំនងជាជំរុញប្រជាជនពី ៨៨ ទៅ ១១៥ លាននាក់ ឲ្យ ធ្លាក់ចូលក្នុងភាពក្រីក្រខ្លាំង ពោលគឺអ្នកដែលមានចំណូលក្រោម ១,៩០ ដុល្លារក្នុងមួយថ្ងៃ – នៅជុំវិញពិភពលោកក្នុងឆ្នាំ ២០២០។

ក្នុងនោះផងតួលេខក៏អាចឲ្យយើងឃើញបានដែរថា ពលរដ្ឋនៅអាស៊ីខាងត្បូងគឺមានចំណែក 63 ភាគរយនៃចំនួនព្យាករណ៍ខាងលើនេះ ពោលគឺ
ពួកគេរស់នៅដោយទទួលបានប្រាក់ចំណូលទាបជាង ១.៩០ ដុល្លារអាមេរិកក្នុងមួយថ្ងៃប៉ុណ្ណោះ។

ការប៉ាន់ស្មាននេះត្រូវបានធ្វើឡើងផ្អែកទៅលើរបាយការណ៍ទស្សនៈលើវិស័យសេដ្ឋកិច្ចជាសកល ឬ Global Economic Prospects (GEP)
កាលពីខែមិថុនា ប៉ុន្តែនឹងមានការផ្លាស់ប្តូរនៅក្រោយពេលដែលរបាយការណ៍របស់ GEP នឹងចេញផ្សាយម្តងទៀតនាខែមករាឆ្នាំ2021 ខាងមុខ៕

ដោយឡែកការព្យាករណ៍ដដែលរបស់ PSPR 2020 ក៏បានបង្ហាញដែរថា ពលរដ្ឋក្រីក្រដែលនឹងរស់នៅក្រោមសន្ទស្ស ៣.២ ដុល្លារអាមេរិកក្នុងមួយថ្ងៃក៏មាន
កើនឡើងខ្លាំងដូចគ្នាដែរគឺពី ១២៥ លាននាក់កាលពីខែមេសា ឆ្នាំនេះទៅដល់ ២៤២ ឬ២៥៧ លាននាក់ក្នុងខែតុលា ហើយអាស៊ីខាងត្បូងដដែលនឹងចាប់យកចំណែក
71 ភាគរយនៃចំនួនសរុបនេះ៕ World Economic Forum


ចែករំលែក