ដោយ ហ្សូលី
បាងកកៈ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រចាំប្រទេសថៃ បានអះអាងមុតមាំថា សេដ្ឋកិច្ចរបស់ប្រទេសថៃ នឹងកើនឡើង៤ភាគរយនៅក្នុងឆ្នាំ២០២១ បន្ទាប់ពីការធ្លាក់ចុះក្នុងឆ្នាំនេះ។ គោលនយោបាយសារពើពន្ធ នឹងគាំទ្រដល់សេដ្ឋកិច្ច ពឹងផ្អែកលើវិស័យទេសចរណ៍ ដែលកំពុងជៀសផុតពីផលប៉ះពាល់នៃជំងឺរាតត្បាតនេះ។

ប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី២ នៅអាស៊ីអាគ្នេយ៍មានកមំណើនធ្លាក់ចុះតិចជាងការរំពឹងទុក៦,៤ ភាគរយនៅក្នុងត្រីមាសទី៣ ធៀបនឹងឆ្នាំមុន បន្ទាប់ពីធ្លាក់ចុះ ១២,១ ភាគរយនៅក្នុងរយៈពេល៣ខែមុន។
លោក Arkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបានមានប្រសាសន៍ថា សេដ្ឋកិច្ចបានធ្លាក់ចុះប៉ុន្តែការងើបឡើងវិញមិនលឿនទេ ដោយសារតែវិស័យទេសចរណ៍ដែលមានចំនួនប្រហែល១២ភាគរយ នៃផលិតផលក្នុងស្រុកសរុប បានធ្វើឱ្យប៉ះពាល់ដល់សង្វាក់ផ្គត់ផ្គង់ផងដែរ” ។ លោកបន្តថា “បើគ្មានគម្រោងនេះទេ សេដ្ឋកិច្ចរបស់យើងអាចនឹងកើនឡើង៣ភាគរយនៅឆ្នាំនេះ។ យើងរំពឹងថានឹងមានការធ្លាក់ចុះ៦ភាគរយនៅឆ្នាំនេះគម្លាតនៃទិន្នផល៩ភាគរយ” ។
លោក Arkhom បន្តថា ឆ្នាំក្រោយយើងរំពឹងថា នឹងមានការកើនឡើង៤ភាគរយប៉ុន្តែមិនប្រាកដ១០០ភាគរយឡើយ។ វាអាចចំណាយពេលរហូតដល់ឆ្នាំ២០២២ ដើម្បីវិលត្រឡប់ទៅរកស្ថានភាពមុនពេលមានជំងឺរាតត្បាត។
គោលនយោបាយសារពើពន្ធ ដើម្បីជួយដល់កំណើនពីថវិកា សារពើពន្ធនៅឆ្នាំនេះ និងខ្លះទៀតពីការចំណាយសម្រាប់ការស្តារនីតិសម្បទា។ ថវិកាសម្រាប់សារពើពន្ធបន្ទាប់នឹងនៅតែផ្តោតលើការជំរុញសកម្មភាពក្នុងស្រុក ហើយបំណុលសាធារណៈបច្ចុប្បន្នចំនួន៤៩ភាគរយ នៃផលិតផលក្នុងស្រុកសរុបអាចគ្រប់គ្រងបាន។
ក្នុងចំណោមផែនការប្រាក់កម្ចីចំនួន១ទ្រីលានបាត (៣៣ ពាន់លានដុល្លារ) របស់រដ្ឋាភិបាលចំនួន៤០០ពាន់លានដុល្លារ នឹងត្រូវបានសម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញដែលក្នុងនោះប្រមាណ១២០ពាន់លាន ទៅ១៣០ពាន់លានបាតត្រូវបានអនុម័ត។

លោកចង់ឲ្យធនាគារថៃ ចាត់វិធានការរយៈពេលខ្លីបន្ថែមទៀតលើប្រាក់បាត ដែលបានបន្តកើនឡើងកាលពីថ្ងៃចន្ទ ទោះបីជាវិធានការរបស់ធនាគារកណ្តាល បានប្រកាស ដើម្បីទប់ស្កាត់កម្លាំងរូបិយប័ណ្ណក្តី៕ Arab News៕






