ប្រទេសកម្ពុជានឹងទាញយកប្រយោជន៍ច្រើនពីគម្រោងទីក្រុងឆ្លាតវៃរបស់អឺរ៉ុប

0

ដោយៈ ម៉ាណេត

បាងកកៈ គណៈរដ្ឋមន្រ្តីថៃបានយល់ព្រមពីការចូលរួមរបស់ប្រទេសខ្លួន នៅក្នុងកម្មវិធី “ទីក្រុងបៃតងឆ្លាតវៃនៅអាស៊ានអាស៊ាន” ដែលជាគម្រោងក្នុងតំបន់ សម្របសម្រួ​លរួមគ្នាដោយសហភាពអឺរ៉ុប និងអាស៊ាន ខណៈកម្ពុជាក៏នឹងមានវត្តមាន ដើម្បីទាញយកប្រយោជន៍ពីគម្រោងទីក្រុងឆ្លាតនៃនេះដែរ។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត Bangkok នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។

អ្នកនាំពាក្យរដ្ឋាភិបាលថៃលោកស្រី Rachada Dhnadirek បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីម្សិលមិញថា គណៈរដ្ឋមន្រ្តីថៃ បានយល់ព្រមកាលពីថ្ងៃច័ន្ទ ដើម្បីចូលរួមក្នុងគម្រោងនេះ ដែលមានគោលដៅគាំទ្រ ដល់ការធ្វើនគរូបនីយកម្មប្រកបដោយចីរភាព នៅក្នុងតំបន់អាស៊ានកាត់ បន្ថយការប៉ះពាល់ដល់បរិស្ថាននៃទីក្រុង និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជន។

ស្ថិតក្រោមក្របខ័ណ្ឌនេះ សហភាពអឺរ៉ុបនឹងផ្តល់ថវិកាសរុប៥លានអឺរ៉ូ (ប្រហែល ១៨០លានបាត) ដល់ទីក្រុងអាស៊ានដែលត្រូវបានជ្រើសរើស ដើម្បីអភិវឌ្ឍតំបន់ទីក្រុងឆ្លាតវៃប្រកបដោយនិរន្តរភាព និងអំណោយផលដល់បរិស្ថាន។

គម្រោងនេះគ្រោងនឹងចាប់ផ្តើមនៅចុងឆ្នាំនេះ ហើយនឹងត្រូវពិនិត្យឡើងវិញបន្ទាប់ពីរយៈពេល៦ឆ្នាំក្រោយ។ បច្ចុប្បន្ន ប្រទេសចូលពីសមាជិកអាស៊ាន រួមមាន កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ភូមា ថៃ ហ្វីលីពីន និងវៀតណាម។

លោកស្រីបានមានប្រសាសន៍ថា “កិច្ចសហប្រតិបត្តិការនេះ គឺស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការអភិវឌ្ឍទីក្រុងរបស់ប្រទេសថៃ ឱ្យទៅជាតំបន់ទីក្រុងឆ្លាតវៃ និងប្រកបដោយនិរន្តរភាព”។ លោកស្រីបន្តថា “ក្របខ័ណ្ឌនេះនឹងនាំឱ្យមានការកសាងសមត្ថភាព និងការចែករំលែកនូវការអនុវត្តល្អៗ ដែលអាចនាំឱ្យមានភាពប្រសើរឡើងនៃគុណភាពជីវិតរបស់អ្នករស់នៅទីក្រុង”។

ក្នុងគម្រោងនេះ មិនត្រឹមតែថៃទេ ប៉ុន្តែទាំងកម្ពុជា និងបណ្តាប្រទេសចូលរួមនឹងទទួលបានអត្ថប្រយោជន៍ ពីបទពិសោធន៍របស់អឺរ៉ុបស្តីពី ការគ្រប់គ្រងកាកសំណល់ក្នុងទីក្រុង ដែលនឹងនាំឱ្យប្រទេសទៅរកសេដ្ឋកិច្ចល្អប្រសើរ និងកាត់បន្ថយអត្រានៃការប្រែប្រួលអាកាសធាតុ។

ក្របខ័ណ្ឌនេះមានសកម្មភាពធំៗចំនួន៣ ដូចជា ទី១ នឹងផ្តោតលើការលើកកម្ពស់ និងការពង្រឹងសមត្ថភាពផែនការទីក្រុង ដែលរួមបញ្ចូលដំណោះស្រាយបរិស្ថាន និងដំណោះស្រាយប្រកបដោយចីរភាព។ ទី២ នឹងផ្តោតលើការសំរបសម្រួល ដល់ការចែករំលែកការអនុវត្ត និងចំណេះដឹងល្អបំផុតរវាងដៃគូអឺរ៉ុប និងអាស៊ាន ហើយទី៣ នឹងមានកម្មវិធីផ្លាស់ប្តូរជាផ្លូវការ ស្តីពីការគ្រប់គ្រងបរិស្ថាន និងទីក្រុងឆ្លាត៕

LEAVE A REPLY

Please enter your comment!
Please enter your name here