ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ចំនួន៥គ្រងតំណែងជាប្រទេសដែលមានស្ថាបត្យកម្ម រចនាបទអាគារខុសពីគេ

0

ដោយៈហ្សូលី

ភ្នំពេញៈ  អាគារខ្ពស់ៗប្លែកបំផុតនៅអាស៊ីអាគ្នេយ៍ សុទ្ធសឹងតែមានលក្ខណៈពិសេ​សរៀងៗខ្លួន ពីលក្ខណៈពិសេសមួយទៅមួយ មានរចនាបទខុសប្លែកពីអគារដទៃ។ សូមក្រឡេកមើលអាគារខ្ពស់ៗ មួយចំនួនស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលទទួលបានតំណែ​ងមានអគាររចនាបទប្លែក។

១.King Power MahaNakhon ប្រទេសថៃ

 

ជាមួយកម្ពស់៣១៤ម៉ែត្រ ស្ថិតនៅកណ្តាលទីក្រុងបាងកក មានរចនាបទប្លែក។ អគារនេះជាអគារប្រើប្រាស់ចម្រុះដូចជា ខុនដូ សណ្ឋាគារ និងស្កាយបារ។ King Power MahaNakhon គឺជារូបតំណាងនៃការរួមបញ្ចូលគ្នា និងលក្ខណៈពិសេសជាច្រើន និងបានបញ្ចប់ការសាងសង់ទាំងស្រុងនៅក្នុងឆ្នាំ២០១៦។

២.Bitexco Financial Tower ប្រទេសវៀតណាម

ជាអគារខ្ពស់កប់ពពក ដែលគេស្គាល់ច្រើនជាងគេបំផុត នៅប្រទេសវៀតណាម ទោះបីវាមិនខ្ពស់ជាងគេក៏ដោយ។ លោកCarlos Zapata ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញជាងគេនៅលើពិភពលោក គឺជាស្ថាបត្យករនៅពីក្រោយអគារBitexco។ អគារខ្ពស់កប់ពពកនេះ មានការិយាល័យ ខណៈដែលកន្លែងសង្កេតការណ៍នៅជាន់ទី៤៩។

៣.Wisma ប្រទេសឥណ្ឌូនេស៊ី

អគារមានរូបរាងប្លែកមួយនេះ មានអាយុកាល២៥ឆ្នាំទៅហើយ។ វានៅតែជាអាគា​រមួយក្នុងចំណោមសំណង់ដ៏ល្បីបំផុត នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយសារការរចនាប្លែកដែលមើលទៅដូចជាប៊ិច។ អគារនេះបានបើកដំណើរការនៅឆ្នាំ១៩៩៦ ប៉ុន្តែវាក៏ស្ថិតក្នុងចំណោមអគារខ្ពស់បំផុតនៅអឌ្ឍគោលខាងត្បូង។

៤.Komtar Tower ប្រទេសម៉ាឡេស៊ី

អគារ KOMTAR Tower ជាអគារខ្ពស់ជាងគេទាំង១០នៃប្រទេសម៉ាឡេស៊ី។ វាស្ថិតនៅក្នុងកោះPenang ហើយនៅតែជាអាគារខ្ពស់ជាងគេនៅលើកោះនេះ។ វាជាគម្រោងអគារចម្រុះមានលំនៅដ្ឋាន ការិយាល័យរដ្ឋាភិបាល និងកន្លែងលក់រាយ។

៥.Vattanac Capital ប្រទេសកម្ពុជា

មានកម្ពស់១៨៧ម៉ែត្រ នឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០១៤ អគារវឌ្ឍនៈគឺជាអគារទំនើប គួរឱ្យចាប់អារម្មណ៍បំផុតនៅក្នុងប្រទេសកម្ពុជា ហើយបានបង្ហាញពីការអភិ​វឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។ អាគារនេះ ជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ រួមមានការិយាល័យកម្រិតA ផ្សារទំនើប ភោជនីយដ្ឋាន ធនាគារ និងសណ្ឋាគារកម្រិតផ្កាយ៥ ដ៏ល្បីឈ្មោះរបស់អាមេរិកROSEWOOD៕

LEAVE A REPLY

Please enter your comment!
Please enter your name here