តម្លៃ​នៃ​ការដឹកជញ្ជូន​ទំនិញ​តាម​នាវា​មានការ​កើនឡើង​ខ្ពស់​ដោយសារ​កំនើននៃ​ការនាំចេញ​របស់​ចិន

0

ដោយ​វុត្ថា

ភ្នំពេញៈ ចាប់តាំងពី​ខែតុលា រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ តម្លៃ​ឡើង​នៃ​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក មាន​ការឡើង​ខ្ពស់​គួរឱ្យកត់សម្គាល់ ដោយសារតែ​ប្រទេស​ទេស​ចិន​មាន​ការនាំ​ចេញទៅ​ក្រៅប្រទេស​មាន​ច្រើន និង​តម្រូវការ​ច្រើន។

លោក​ឧកញ៉ា ស៊ិន ច​ន្ធី ប្រធាន​សមាគម​ភស្តុភារ​កម្ម​កម្ពុជា បានឱ្យដឹង​កាលពី​ថ្ងៃទី ២៦ ខែវិច្ឆិកា ម្សិលមិញ​នេះ​ឱ្យដឹងថា ប្រទេស​ចិន​ភាគច្រើន​បាន​នាំចេញ​ទៅកាន់​ប្រទេស​អាមេរិក អឺរ៉ុប និង​ប្រទេស​មួយចំនួនទៀត​នៅលើ​ពិភពលោក  ដោយសារ​ប្រទេស​ទាំងនេះ បាន​បញ្ជា​ទិញ​ច្រើន ខណៈ​ត្រឡប់មកវិញ គឺ​មិន​មានការ​ផ្ទុកទំនិញ​ទេ ដែលជា​បញ្ហា​ធ្វើឱ្យ​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​មាន​កំណើន​ខ្ពស់ ។

លោក​ឧកញ៉ា​បន្តថា  កាលពី​ខែ​មិនា និង​មេសា តម្រូវការ​នៅតាម​កំពង់ផែ និង​នៅតាម​ប្រទេសមួយ​ចំនួន​មាន​តម្រូវការ​តិចតួច និង​កំពង់ផែ​ខ្លះទៀត​កាត់បន្ថយ​បុគ្គលិក ព្រមទាំង​កាត់បន្ថយ​ជើងកា​ប៉ាល់​ជាដើម ដែលជា​បញ្ហា​ធ្វើឱ្យ​មានតម្លៃ​ខ្ពស់​ផងដែរ។លោក​បញ្ជាក់​ទៀ​ថា នាវា​ដឹកទំនិញ​ពី​ប្រទេស​ចិន​មកកាន់​កម្ពុជា ក្នុង​មួយ​កុង​តឺ​នើ​រ​មានតម្លៃ​ប្រមាណ៦០០ដុល្លារ​កាលពី​ពេលមុន ប៉ុន្តែ​បច្ចុប្បន្ននេះ​កើន​ដល់២០០០ដុល្លារ ឬ​ច្រើនជាង​នេះ ដែល​ស្ថានភាព​នេះ អាច​នឹង​អូសបន្លាយ​រហូតដល់ ខែកុម្ភៈ  និង​ខែមេសា ឆ្នាំ ២០២១ ខាងមុខ​ទើប​ល្អប្រសើរ​ឡើងវិញ។

លោក​ឧកញ៉ា​ថ្លែងថា “យើង​ក៏បាន​លើកឡើង​បញ្ហា​នេះ ជាមួយ​ភាគី​ពាក់ព័ន្ធ​ដែរ ប៉ុន្តែ​មិនអាច​ធ្វើ​អ្វី​បាន​នោះទេ និង​គ្មាន​ជម្រើស ព្រោះ​ពេលនេះ​នាវា​មាន​មូលហេតុ​ច្បាស់លាស់ មាន​តម្រូវការ​ខ្ពស់ និង​ក្រុមហ៊ុន​នាវា​មួយចំនួន​ក្ស័យធន” ។

លោក​ឧកញ៉ា​បញ្ជាក់​ទៀ​ថា កាលពី​អំឡុង​ខែមីនា និង​មេសា​ការដឹកជញ្ជូន​ទំនិញ បាន​ប្រឈម​ទៅនឹង​បញ្ហា​យ៉ាងខ្លាំង ដែល​តាម​ការប៉ាន់ស្មាន​គឺ មាន​ប្រមាណ៦០ភាគរយ ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ១៩ ប៉ុន្តែ​ចាប់តាំងពី​ខែកញ្ញា រហូត​តុលា​នៃ​ឆ្នាំ ២០២០កន្លងមកនេះ មាន​ស្ថានភាព​ល្អប្រសើរ​ឡើងវិញ ស្រប​ពេលដែល​ប្រទេស​ចិន​មាន​ស្ថានភាព​ល្អប្រសើរ ។

លោក​បញ្ជាក់ទៀតថា និយាយ​ជារួម គឺ​មុន​ព្រឹត្តិការណ៍៣ វិច្ឆិកា ការដឹកជញ្ជូន គឺមាន​ស្ថានភាព​ល្អប្រសើរ​ជាង​ពី​អំឡុង​ខែមីនា និង​មេសា ហើយ​រហូតមក​ដល់ពេលនេះ ការដឹកជញ្ជូន​តាមផ្លូវ​ទឹក និង​ផ្លូវគោក គឺ​មិនមាន​បញ្ហា​ចោទ​នោះទេ ប៉ុន្តែ​សម្រាប់​តាមផ្លូវ​អាកាស​នូវតែ​ជា​បញ្ហា​ដដែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here