ក្រុមហ៊ុនG Capitalរបស់ម៉ាឡេស៊ីនឹងបង្កើតធនាគារថ្មីមួយនៅកម្ពុជា

0

        ដោយៈប៊ី

ភ្នំពេញៈ ក្រុមហ៊ុន G Capital Bhd ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ីបានឱ្យដឹងថា ខ្លួនបានទទួលការយល់ព្រមជាគោលការណ៍ ពីធនាគារជាតិនៃម្ពុជា ដើម្បីបង្កើ​តធនាគារពាណិជ្ជកម្មពេញលេញមួយ នៅក្នុងប្រទេសកម្ពុជាជាមួយដៃគូរបស់ខ្លួន។

យោងតាមសារការចេញផ្សាយរបស់ព័ត៌មានម៉ាឡេស៊ី The Edge Markets កាលពីដើមសប្តាហ៍នេះបានឱ្យដឹងថា ក្រុមហ៊ុននេះ បានឈានដល់កិច្ចព្រមព្រៀងនៃកិច្ចព្រមព្រៀងជាមួយដៃគូចំនួនពីរ រួមមាននធនាគារ Public Bank Bhd ដែលមានលោក Datuk Phan Ying Tong ប្រធានតំបន់ប្រតិបត្តិការឥណ្ឌូចិន និងក្រុមហ៊ុន E S Packaging Co Ltd ក្នុងការដាក់ទុនរួមគ្នា។

ក្រុមហ៊ុននេះបានឱ្យដឹងថា “ក្រុមហ៊ុនថ្មីនេះបាន និងកំពុងត្រូវបានរៀបចំឡើង ដើម្បីគូសបញ្ជាក់អំពីសកម្មភាព និងកាតព្វកិច្ចដំបូងរបស់ភាគីនានា ដែលមានគោលបំណងដើម្បីឈានទៅរកកិច្ចព្រមព្រៀង ដែលមានចែងច្បាស់លាស់រវាងភាគីនានា ដើម្បីបង្កើតធនាគារ ដែលមានឈ្មោះថា Oriental Bank Plc” ។

ក្រុមហ៊ុន G Capital បានឱ្យដឹងថា ខ្លួននឹងកាន់កាប់ភាគហ៊ុនមិនតិចជាង ២០% នៃភាគហ៊ុនក្រុមហ៊ុនថ្មីនោះទេ ខណៈពេលដែលក្រុមហ៊ុនរបស់លោក Phan នឹងមានភាគហ៊ុន៥១ភាគរយ និងក្រុមហ៊ុន E S Packaging នឹងមាន២០ភាគរយ។

ក្រុមហ៊ុន G Capital បានឱ្យដឹងបន្តទៀតថា បន្ទាប់ពីទទួលបានគោលការណ៍យល់ព្រមពីធនាគារជាតិនៃកម្ពុជាធនាគារ ធនាការ Oriental Bank ឥឡូវនេះនឹងអាចត្រូវបានចុះបញ្ជីជាផ្លូវការ ជាមួយក្រសួងពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា។

យោងតាមក្រុមហ៊ុននេះ បានបង្ហាញថា ស្ថានភាពហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជាបានបង្ហាញពីកំណើនថេរ ហើយវិស័យធនាគាររបស់ខ្លួនបានលេចចេញ ជាឧស្សាហកម្មដ៏រឹងមាំបំផុតមួយ ក្នុងការរកប្រាក់ចំណេញ ដែលមានសុខភាពល្អ។

ក្រុមហ៊ុនបានឱ្យដឹងទៀតថា “ក្រុមហ៊ុន G Capital រំពឹងថាក្នុងរយៈពេលវែង ការចូលរួមភាគហ៊ុនរបស់ខ្លួន នៅក្នុងវិស័យធនាគារ នឹងពង្រឹងជំហរហិរញ្ញវត្ថុរបស់ខ្លួន និងពង្រីកវត្តមានរបស់ខ្លួននៅទូទាំងតំបន់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here