ដោយៈវុត្ថា
ភ្នំពេញៈ ក្រុមហ៊ុនចិនMetallurgical Corporation of China (MCC )បានឈ្នះការដេញថ្លៃ លើទំហំទឹកប្រាក់២.៦៧ពាន់លានយ័ន ស្មើនឹង៤០៥លានដុល្លារ ក្នុងការរចនា និងសាងសង់ផ្នែកមួយចំនួន នៃអការយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅក្នុងទឹកដីខេត្តកណ្តាលដែលមានម្លៃ១,៥លានដុល្លារអាមេរិក ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NIKNEI កាលពីពេលថ្មីៗនេះ។
សារព័ត៌មាន NIKNEI បានសរសេរថា អាកាសយានដ្ឋានអាកាសយានដ្ឋានថ្មីដែលតម្លៃសរុប១,៥ពាន់លានដុល្លារ ត្រូវបានគ្រប់គ្រងស្ទើរតែទាំងស្រុង ដោយទីក្រុងប៉េកាំង។ អាកាសយានដ្ឋានថ្មីនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញវិស័យទេសចរណ៍ ។
ក្រុមហ៊ុនចិន Metallurgical Corporation of China បានចុះកិច្ចសន្យាសាងសង់អាកាសយានដ្ឋាននេះ គឺជាការឈ្នះដ៏មានសារៈសំខាន់បំផុត ព្រោះជាកិច្ចសន្យាបរទេសដែលមានតម្លៃធំបំផុតរបស់ក្រុមហ៊ុននៅឆ្នាំនេះ ដែលលើសពីកិច្ចសន្យាមុន(ក្នុងខែកុម្ភៈ) ដែលមានតម្លៃ១,២៦ពាន់លានយ័នក្នុងការរចនា និងសាងសង់ឧទ្យានទឹកភ្លៀង ឧទ្យានភាគខាងជើងតំបន់Mandai នៃប្រទេសសិង្ហបុរី។
ដោយសារបញ្ហាជំងឺកូវីដ១៩ ក្រុមហ៊ុនMCC បានពឹងផ្អែកលើពលកម្មក្នុងស្រុកដើម្បីគាំទ្រដល់គម្រោងសាងសង់របស់ខ្លួន ក្នុងការេះជំរុញធ្វើយ៉ាងណាឲ្យគម្រោងនេះបញ្ចប់ទៅតាមផែនការ។ តម្រូវការនៅក្នុងស្រុកបានជួយអោយកិច្ចសន្យា ដែលទើបនឹងចុះហត្ថលេខាថ្មីរបស់ក្រុមហ៊ុន MCC ឈានដល់ទំហំទឹកប្រាក់៨០៣,៣២ពាន់លានយ័នក្នុងរយៈពេល១០ ខែឆ្នាំ២០២០ កើនឡើង៣៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្រុមហ៊ុននិងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន មានគម្រោងជាច្រើនរួចទៅហើយនៅក្នុងប្រទេសកម្ពុជា រួមទាំង ការអភិវឌ្ឍឆ្នេរតារាសាគរនៅក្នុងខេត្តកោះកុង ដែលអនុវត្តដោយក្រុមហ៊ុន Union Development Group ។
អាកាសយានដ្ឋានភ្នំពេញថ្មី ដែលនឹងគ្របដណ្តប់លើផ្ទៃដី៧០០ហិកតា នឹងក្លាយជាផ្នែកមួយ នៃការអភិវឌ្ឍលំនៅដ្ឋាន និងពាណិជ្ជកម្ម ដែលមានទំហំធំទូលាយប្រហែល ២៦០០ហិកតា កំពុងត្រូវបានត្រួតពិនិត្យ ដោយក្រុមហ៊ុនវិនិយោគដោយក្រុមហ៊ុនOCIC ។
អាកាសយានដ្ឋានអន្តរជាតភ្នំពេញថ្មីនេះ គ្រប់គ្រងដោយអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមហ៊ុន OCIC ដែលកាន់កាប់គម្រោង៩០ភាគរយ ខណៈរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា កាន់កាប់១០ភាគរយទៀត៕






