ដោយវុត្ថា
ភ្នំពេញៈ វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ គឺជាឯកសារផ្លូវការមួយ ប្រើដើម្បីបញ្ជាក់ ពីប្រភពដើមទំនិញ ដែលបានផលិតឬបានទទួលទាំងស្រុង នៅក្នុងប្រទេសមួយ។

ដោយវុត្ថា
ភ្នំពេញៈ វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ គឺជាឯកសារផ្លូវការមួយ ប្រើដើម្បីបញ្ជាក់ ពីប្រភពដើមទំនិញ ដែលបានផលិតឬបានទទួលទាំងស្រុង នៅក្នុងប្រទេសមួយ។

ជាទូទៅឯកសារនេះ គឺជាផ្នែកស្នូលនៃឯកសារនាំចូល ដែលប្រទេសនាំចូលបានតម្រូវ។
នៅពេលអនុវត្តទម្រង់ការទាំងឡាយ សម្រាប់នាំចេញទំនិញ ក្រោមប្រព្រឹត្តិកម្ម អនុគ្រោះ អ្នកនាំចេញឬតំណាងទទួលសិទ្ធិរបស់ខ្លួន ត្រូវដាក់ពាក្យជាលាយលក្ខណ៍អក្សរ ស្នើសុំវិញ្ញាបនបត្រ បញ្ជាក់ប្រភពដើម ទំនិញដោយភ្ជាប់មកជាមួយ នូវឯកសារគាំទ្រ ត្រឹមត្រូវ ដែលបង្ហាញថា ទំនិញដែលត្រូវនាំចេញ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការចេញ វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ។
វិញ្ញាបនបត្រ បញ្ជាក់ប្រភពដើមទំនិញ មានពីរប្រភេទគឺ៖
ប្រទេសដែលតម្រូវឲ្យមានវិញ្ញាបនបត្រ បញ្ជាក់ប្រភពដើមទំនិញកម្ពុជាវិញ្ញាបនបត្របញ្ជាក់ ប្រភពដើមទំនិញ ទទួលបានអត្រាពន្ធអនុគ្រោះក្នុងទម្រង់ផ្សេងៗដូចជា៖