ដោយៈម៉ាណេត
ភ្នំពេញៈ គេហទំព័រ Cambodiafinancialtimes.com និងហ្វេកប៊ុកផេកផ្លូវការ Cambodia Financial Times នឹងចាប់ផ្តើមផ្សព្វផ្សាយវីដេអូ ទាក់ទងនឹងចំណេះដឹង និងព័ត៌មានហិរញ្ញវត្ថុ អចលនទ្រព្យនៅដើមឆ្នាំ២០១២១ខាងមុខនេះ។
ការផលិតវីដេអូថ្មីៗ នឹងផ្តោតលើមាតិកាសំខាន់ៗរបស់គេទំព័រនេះ រួមមានវិស័យធនាការ មីក្រូហិរញ្ញវត្ថុ អចលនទ្រព្យ ធានារ៉ាប់រង ផ្សារមូលបត្រ និងវិស័យ SMEs ជាដើម។

លោកស៊ុំ ម៉ាណេត និពន្ឋនាយកគេហទំព័រនេះ ដែលធ្លាប់បំពេញការងារនៅសារព៌តមាន Phnom Penh Post, Khmer Times ជាច្រើនឆ្នាំបានមានប្រសាសន៍ថា គោលបំណងនៃការផលិតវីដេអូថ្មីរបស់គេទំព័រ Cambodiafinancialtimes.com គឺដើម្បីចូលចំណែកផ្សព្វផ្សាយព័ត៌មានថ្មីៗ ទាក់ទងនឹងទិដ្ឋភាពសេដ្ឋកិច្ចទូទៅ ពិសេសវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា អចលនទ្រព្យ និងចំណេះដឹងថ្មីៗទាក់ទងនឹងហិរញ្ញវត្ថុ ដោយយើងសង្ឃឹមថា ការចូលរួមទាំងនេះនឹងក្លាយជា ធាតុចូលសំខាន់ សម្រាប់ប្រជាជនកម្ពុជាយកធ្វើមូលដ្ឋាននៃការគិតក្នុងជីវិតរស់នៅប្រចាំថ្ងៃ។
លោកបន្តថា ហេតុនេះហើយ ក្រុមការងារគេហទំព័រយើងខ្ញុំ បានសម្រេចចិត្តរួមគ្នា ដើម្បីផលិតវីដេអូព័ត៌មាន និងចំណេះដឹងថ្មីៗ ដើម្បីបម្រើជូនប្រជាពលរដ្ឋកម្ពុជាសំរាប់ប្រើប្រាស់ជាចំណេះដឹង ដែលអាចយកទៅវិភាគពិចារណា និងប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ ក៏ដូចជាប្រើប្រាស់ជាព៌តមាន ដែលអាចទុកចិត្តបាន មុនសម្រេចចិត្តលើការវិនិយោគអ្វីមួយ។
គេហទំព័រ Cambodiafinancialtimes.com ទើបតែចាប់ផ្តើមបោះជំហ៊ាន ក្នុងវិស័យព័ត៌មាននៅកម្ពុជា ប៉ុន្តែយើងមានធនធានមនុស្ស ដែលមានចំណេះដឹង ជំនាញ បទពិសោធន៍ខ្ពស់។

លោកស៊ុំ ម៉ាណេត បានបន្តថា “យើងទៅមុខជាមួយចំណេះដឹង និងចក្ខុវិស័យច្បាស់លាស់ ដើម្បីជាការតបស្នងដល់សង្គម។ យើងស្វាគមន៍ការរួមបញ្ចូលនូវមូលធនបញ្ញា តាមរយៈការរិះគន់ប្រកបដោយស្ថាបនា ហើយយើងរីករាយធ្វើការជាមួយអ្នកធុរកិច្ចនានា ដើម្បីផ្សព្វផ្សាយពីគុណតម្លៃ និងសេវាកម្មរបស់ពួកគេ” ។
ជាមួយគ្នានេះ យើងឈរលើមូលដ្ឋានជោគជ័យ និងឈ្នះ ឈ្នះទាំងអស់គ្នា ជាអ្វីដែលយើងទន្ទឹងរង់ចាំជាមួយសេវាកម្ម និងការគាំទ្រពីសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ាទាំងអស់ដោយក្តីរីករាយ៕






