ដោយៈវុត្ថា
សឹង្ហបុរីៈ រដ្ឋាភិបាលសឹង្ហបុរីគ្រោងនឹងបន្តផ្តល់ប្រាក់ ៨៤លានដុល្លារ (លុយសឹង្ហបុរី) បន្ថែមទៀត ដើម្បីសង្គ្រោះដល់វិស័យអាកាសចរណ៍ នៅក្នុងអំឡុងពេលនៃការទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតជំងឺកូវី CoverID-19 ពាក់ព័ន្ធនឹងកម្មករ និងអាជីវកម្មផ្នែកវិស័យវិស័យអាកាសចរណ៍នេះ។
អាជ្ញាធរអាកាសចរណ៍ស៊ីវិលសិង្ហបុរី (CAAS) បានជូនដំណឹងកាលពីពេលថ្មីៗនេះថា ចំនួនទឹកប្រាក់នេះ គឺស្ថិតនៅក្នុងកញ្ចប់ជំនួយ ផ្នែកអាកាសចរណ៍របស់រដ្ឋាភិបាលដែលមានទឹកប្រាក់ចំនួន ១១២លានដុល្លារសឹង្ហបុរី ដែលត្រូវបានប្រកាសកាលពីខែកុម្ភៈ និកញ្ចប់ថវកាចំនួន ១៨៧លានដុល្លារសិង្ហបុរី បានប្រកាសកាលពីខែសីហា កន្លងមនេះ ក្នុងការគាំទ្រធ្វើឱ្យប្រសើរឡើងវិស័យអាកាសចរណ៍នៅក្នុងប្រទេស។
CAAS បន្តថា វិស័យអាកាសចរណ៍ នៅតែរងការវាយប្រហារខ្លាំងបំផុត ដោយសារការរីករាលដាលនៃជំងឺរាតត្បាតនៃ COVID-19 ដោយចំនួននៃចរាចរណ៍អ្នកដំណើរនៅតាមអាកាសយានដ្ឋាន Changi Airport កាលពីខែវិច្ឆិកា កន្លមកនេះ មានការធ្លាក់ចុះ ៩៨ ភាគរយ។
CAAS បានបន្តទៀតថា “ដោយសារការរឹតបន្តឹងព្រំដែនដែលកំពុងបន្ត និងការលេចចេញជាថ្មីនៃ COVID-១៩ នៅក្នុងប្រទេសជាច្រើននៅលើពិភពលោក សម្រាប់ការធ្វើដំនើរតាមផ្លូវអាកាស នឹងមិនទាន់ត្រឡប់ដូចដើមឆាប់ៗវិញនោះទេ។ ដូច្នេះចាំបាច់ត្រូវរក្សាការគាំទ្រចំពោះវិស័យនេះ ដើម្បីជួយដល់ក្រុមហ៊ុនអាកាសចរណ៍ និងកម្មករអោយឆ្លងកាត់នូវវិបត្តិនេះ” ។
អាជ្ញាធរ CAAS បានបន្ថែមទៀតថា ក្រុមហ៊ុនអាកាសចរណ៍បានដាក់ចេញនូវវិធានការណ៍នានា ដើម្បីធ្វើឱ្យការធ្វើដំណើរតាមផ្លូវអាកាស ស្របពេលដែលកាត់បន្ថយហានិភ័យសុខភាពសាធារណៈ ហើយវិធានការទាំងនេះ ត្រូវការហេដ្ឋារចនាសម្ព័ន្ធឧបករណ៍ និងកម្លាំងពលកម្មបន្ថែម។ ការចំណាយទាំងនេះ មិនអាចយកមកវិញបានទេពីអ្នកដំណើរក្នុងអំឡុងពេលនេះ។
CAAS បានបន្ថែមថា “ដើម្បីជួយកាត់បន្ថយការចំណាយមួយចំនួន រដ្ឋាភិបាលនឹងផ្តល់ថវិកាគាំទ្រ ការអភិវឌ្ឍការអនុម័ត និងការដាក់ពង្រាយបច្ចេកវិទ្យា និងវិធានការថ្មីៗដើម្បីការពារបុគ្គលិកអាកាសយានិក និងអាកាសយានិក ពីការចុះកិច្ចសន្យាជាមួយអាយឌីអាយ-១៩” ៕