រមណីយដ្ឋានកំពតឋានសួគ៌ចាប់ផ្តើមស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិក្នុងឳកាសបុណ្យចូលឆ្នាំសាកល

0

ដោយ ៖ គង់ សូរិយា

ភ្នំពេញៈ រមណីយដ្ឋានកំពតឋានសួគ៌ បានចាប់ផ្តើមស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិទៅទស្សនាកំសាន្ត និងសំរាកលំហែរកាយក្នុងឱកាសបុណ្យ ចូលឆ្នាំសាកល ជាមួយនឹងផ្ទះបឹងហ្កាឡូយ៉ាងប្រណីត សួនផ្កាឈូករ័ត្ន ទូកជិះកំសាន្តតាមដងព្រែកជាដើម។

បច្ចុប្បន្នខេត្តកំពត ហាក់បានក្លាយជាខេត្តដែលមានការអភិវឌ្ឍលំនៅដ្ឋានបែបធម្មជាតិឈានមុខគេ ហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនគឺមកពីខេត្តកំពតដែលបានក្លាយជាតំបន់ទេសចរណ៍ទាក់ទាញបំផុត។ ក្រៅពីនេះលំនៅដ្ឋានលំហែកាយបែបធម្មជាតិក៏ឃើញថា មានកំណើនឡើងនៅក្នុងខេត្តមួយចំនួ​នទៀត ដូចជា ខេត្តព្រះសីហនុ កំពត កែប កោះកុង រតនគីរី មណ្ឌលគីរី និងកំពង់ស្ពឺជាដើម។​

កម្ពុជាមានអំណោយផលស្រាប់ សម្រាប់ការអភវិឌ្ឍវិស័យលំនៅដ្ឋានលំហែកាយបែបធម្មជាតិ។

លោកឧកញ៉ា​នួន​ អកបានអះអាងថា វិនិយោគិនគ្រាន់តែត្រូវស្វែងរកទីតាំងដែលសមស្រប បន្ទាប់មកអភិវឌ្ឍឲ្យត្រូវនឹងគោបំណង ដើម្បីបង្កើតជាតំបន់លំហែកាយប្រក​បដោយនិរន្តរភាព។

លោកបានមានប្រសាសន៍ថា បើធៀបកម្ពុជាទៅនឹងសឹង្ហបុរី លោកថានៅសិង្ហបុរី អ្នកអភិវឌ្ឍន៍ ត្រូវចំណាយប្រាក់រាប់លានដុល្លារ ដើម្បីបង្កើតជាតំបន់ធម្មជាតិដូចជាដាំដើមឈើ ជីកបឹង ចិញ្ចឹមត្រី​ជាដើមមុននឹងកែច្នៃ តំបន់ណាមួយធ្វើជាតំបន់លំហែកាយលក្ខណៈធម្មជាតិ។

លោក ឧកញ៉ា នួន អក ខេត្ដកំពតបានឱ្យដឹងថា “ខេត្តកំពតកំពុងមើលឃើញថាមានកំណើនលឿន សម្រាប់រមណីយដ្ឋានបែបធម្មជាតិ ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ”។

តំបន់នៅតាមបណ្តោយដងព្រែកកំពត មានសក្តានុពលច្រើនសម្រាប់ការវិនិយោគរមណីយដ្ឋាន​បែបធម្មជាតិ។ ទោះបីជាយ៉ាងណាក៏ដោយដីនៅជុំវិញក្រុងកំពតក្នុងរង្វង់៣០គីឡូម៉ែត្រ ត្រូវបានគេមើលឃើញថាមានសក្តានុពលប្លែកៗគ្នា ទៅតាមលក្ខណៈធម្មជាតិរបស់ទីតាំង នីមួយៗ កំពតមានភ្នំ ទឹកស្ទឹង ដងព្រែក និងសមុទ្រជាពិសេសកំពតឋានសួគ៌ាមានចំការផ្កាជាច្រើនហិតា ហើយលោកថាខេត្តកំពត មានសក្តានុពលជាច្រើនដែលមិនទាន់មានការអភិវឌ្ឍនៅឡើយ។

លោកបន្តថា “កំពតមានតំបន់លាក់ខ្លួន និងតំបន់ថ្មីៗជាច្រើន ដែលមិនទាន់មានគេស្គាល់នៅឡើយមានដូចជាកំពតឋានសួគ៌ជាដើម”។

ទូទៅរមណីយដ្ឋាន នៅកំពតកំពុងដាក់ជួលក្នុងតម្លៃចន្លោះពី២៥ ដុល្លារទៅ៣៥ដុល្លារក្នុងមួយយប់។

លោកក៏បានលើកឡើងដែរថា រមណីយដ្ឋាន​បែបធម្មជាតិលក្ខណៈប្រណិតនៅក្នុងប្រទេស អាចមានតម្លៃរហូតដល់៣,០០០ដុល្លារក្នុងមួយយប់។ គឺជំរុញឲ្យអ្នកអភិវឌ្ឍន៍ប្រើប្រាស់ភាពច្នៃប្រឌិតខ្ពស់ ដើម្បីនាំយកគំនិតថ្មី​ និងប្លែកពីគេដើម្បីទទួលបានភាពជោគជ័យ​ គិតចាប់ពីការរចនា និងការសាងសង់រហូតដល់ម្ហូបអាហារ ភេសជ្ជៈ និងសុវត្ថិភាពសម្រាប់អ្នកមកស្នាក់នៅ។

#សូមស្វាគមន៍មកកាន់រមណីយដ្ឋាន​ កំពតឋានសួគ៌

០១០​ ៩៩៩​ ៦៥៨​ ០៧៧​ ៩៩៩ ៦៥៨​ សូមអរគុណ៕

LEAVE A REPLY

Please enter your comment!
Please enter your name here