ដោយ ៖ ស៊ីវ ម៉េង
ភ្នំពេញៈ យើងស្វាគមន៍ឆ្នាំ២០២១ទាំងអស់គ្នា ហើយមានដដំណឹងរីករាយជាច្រើនក់តមានឡើង ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន បាននិងកំពចាប់ផ្តើមអនុវត្តន៍ ដែលនឹងទាក់ទាញការវិនិយោគ ការនាំចេញនិងជំរុញកំនើនសេដ្ឋកិច្ចនៅកាន់វិបុលភាពជាថ្មី។

កិច្ចព្រមព្រៀងសំខាន់ៗ ដែលនឹងចូលជាធរមាននៅឆ្នាំ២០២១ រួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន កិច្ចព្រមព្រៀងលើកលែងពន្ឋគយ ពីប្រទេសអង់់គ្លេសផ្តល់ជូនកម្ពុជា ច្បាប់វិនិយោគថ្មីនឹងអនុវត្តន៍ហើយចូលជាធរមាន និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ(RCEP) ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំបំផុតក្នុងពិភពលោក ដែលនឹងចូលជាធរមានផងដែរ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ ឲ្យដឹងកាលពីសប្តាហ៍មកន្លងមកថា ការអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា ចិននឹងទាក់ទាញការវិនិយោគនៅកម្ពុជា កាន់តែច្រើនថែមទៀត ដោយក្រុមហ៊ុនចិន អាមេរិក ជប៉ុន កូរ៉េជាដើមនឹងចូលមកវិនិយោគនៅកម្ពុជា ដើម្បីនាំចេញទៅកាន់ប្រទេសចិនដោយរួចពន្ឋ។
លោកបន្តថា “តាមផែនការចិននឹងជ្រើសរើសប្រទេសកម្ពុជា ជាមូលដ្ឋានផលិតកម្ម ដើម្បីនាំចេញទៅកាន់បណ្តាប្រទេសនានាក្នុងតំបន់អាស៊ាន ហើយចិនកំពុងវិនិយោគលពហុវិស័យនៅកម្ពុជា”។លោកបន្តថា “ចិនកំពុងប្រមូលទិញកសិផលកម្ពុជាយ៉ាងច្រើនដូចជា ចេក ស្វាយ ស្វាយចន្ទីរជាដើម ដែលនេះនឹងជួយជំរុញសេដ្ឋកិច្ចកម្ពុជាហក់ឡើងវិញកាន់តែលឿន”។
លោកឧកញ៉ាលឹម ហេងបានបន្តថា នៅឆ្នាំ២០២១នេះ មានរឿងវិជ្ជមានជាច្រើនសំរាប់កម្ពុជា ទាំងការអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន ការអនុវត្តកិច្ចព្រមព្រៀងRCEP ការអនុវត្តកិច្ចព្រមព្រៀងលើកលែងពន្ឋ(GSP)ពីអង់គ្លេសដល់កម្ពុជា ដែលនឹងធ្វើឲ្យកំនើននៃការនាំចេញកម្ពុជាកើនឡើង។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតកម្ពុជា លោកបណ្ឌិតហុង វណ្ណៈ
បានមានប្រសាសន៍ថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មធំៗខាងលើ នឹងជំរុញសេដ្ឋកិច្ចកម្ពុជាកាន់តែមានកំនើនថែមទៀតនៅឆ្នាំ២០២១ខាងមុខ ប្រសិនជាបញ្ហារីករាលដាលនៃកូវីដ១៩អាចគ្រប់គ្រងបាន ប៉ុន្តែយើងមានសុទិដ្ឋិនិយម ដោយសារមានវ៉ាក់សាំងបានចេញលក់បណ្តើរៗហើយ។
លោកបន្តថា “កិច្ចព្រមព្រៀងទាំងនេះ នឹងលើកពង្រីកទំហំពាណិជ្ជកម្មរបស់កម្ពុជាឲ្យកាន់តែមានភាពល្អប្រសើរ ពិសេសការនាំចេញរបស់កម្ពុជានឹងកើនឡើង ប៉ុន្តែបញ្ហានៅត្រង់ថា តើយើងបានត្រៀមផលិតផលមានគុណភាព សវត្ថិភាពសំរាប់ការនាំាំចេញគ្រប់គ្រាន់ឬនៅ?”។លោកបន្តថា “វិស័យទេសចរណ៍កម្ពុជា ក៏នឹងងើបឡើងវិញ តាមរយៈការយកចិត្តទុកដាក់របស់រដ្ឋាភិបាល ពិសេសការកសាងហេដ្ឋារចនាម្ព័ន្ឋនៅខេត្តព្រះសីហនុ ខេត្តសៀមរាប ដែលនឹងបញ្ចប់នាពេលខាងមុខ”។
ទាក់ទងនឹងបញ្ហាGSPរបស់សហរដ្ឋអាមេរិក លោកបណ្ឌិតហុង វណ្ណៈបានមានប្រសាសន៍ថា កិច្ចព្រមព្រៀងនេះ មិនទំនងជាមានការគំរាមកំហែងណាមួយនោះទេ ដោយសារទំហំនាំចេញពីកម្ពុជានៅឆ្នាំនេះ សម្រេចបានកំនើន១៦ភាគរយ ដោយមានទំហំជាង៥,៨ពាន់លានដុល្លារអាមេរិក បើទោះពិភពលោកក៏ដូចកម្ពុជាកំពុងរងវិបត្តិនៃជំងឺកូវីដ១៩ក្តី។
លោកបន្តថា រដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ និងកែទម្រង់ជាបន្តបន្ទាប់ ដែលផ្តល់ឳកាសយ៉ាងច្រើន ដល់អ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ ដែលជាការជំរុញកំនើន នៃការវិនិយោគបន្ថែមទៀតលើវិស័យជាច្រើន ទាំងកសិកម្ម ទេសចរណ៍ សំណង់ជាដើម៕






