ADB ផ្តល់កម្ចី ២៣១ ដល់ក្រុមហ៊ុនឥណ្ឌា ដើម្បីសាងសង់រោងចក្រអគ្គិសនីនៅរដ្ឋ Assam

0

ដោយ ៖ វុត្ថា
អាស៊ី៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានយល់ព្រមផ្តល់ប្រាក់កម្ចីចំនួន ២៣១ លានដុល្លារអាមេរិកសម្រាប់ការសាងសង់រោងចក្រវារីអគ្គិសនីរបស់ក្រុមហ៊ុន Lower Kopili Hydroelectric Power (LKHEP) នៅតំបន់ Central Assam របស់ប្រទេសឥណ្ឌា។

យោងតាមការចុះផ្សាយរបស់គេហទំព័រ www.theasset.com/asia កាលពីម្សិលមិញថា ប្រាក់កម្ចីនេះគឺជាការវិនិយោគលើកទី៣ និងធំបំផុតនៃកម្មវិធីវិនិយោគវិស័យថាមពលនៅរដ្ឋ Assam ដែលមានទឹកប្រាក់ប្រមាណ ៣០០លានដុល្លារអាមេរិក ដែលត្រូវបានអនុម័តដោយធនាគារអភិវឌ្ឍន៍អាស៊ីនៅឆ្នាំ២០១៤ ។

រោងចក្រវារីអគ្គិសនី LKHEP នឹងបង្កើនសមត្ថភាពផលិតវារីអគ្គិសនីបានទ្វេដងរបស់ក្រុមហ៊ុនសាជីវកម្មថាមពល Assam Power Generation Corporation Ltd (APGCL) ។ រោងចក្រនេះនឹងទាញយកទឹកពីទន្លេ Kopili ដើម្បីបង្កើតថាមពលឱ្យបាន១២០មេហ្គាវ៉ាត់សម្រាប់ផ្គត់ផ្គង់នៅក្នុងកំឡុងពេលមានតម្រូវការខ្ពស់បំផុត។

គម្រោងនេះនឹងផលិតថាមពលស្អាត និងជួយដោះស្រាយតម្រូវការអគ្គិសនីដែលកំពុងកើនឡើងនៅរដ្ឋ Assam។ គម្រោងនេះក៏នឹងជួយក្រុមហ៊ុនថាមពលរបស់រដ្ឋ ដើម្បីកាត់បន្ថយការពឹងផ្អែកលើថាមពលអគ្គិសនីដែលមានតម្លៃថ្លៃពីប្រភពឥន្ធនៈផូស៊ីល។ ការផ្តល់ការផ្គត់ផ្គង់ថាមពលដែលអាចជឿទុកចិត្តបាននឹងជំរុញកំណើនសេដ្ឋកិច្ចបង្កើតឱកាសការងារ និងទាក់ទាញការវិនិយោគ។

គម្រោងនេះនឹងផ្តល់ហិរញ្ញប្បទានដល់ប្រព័ន្ធរៀបចំផែនការធនធានសហគ្រាស APGCL និងគាំទ្រការអនុវត្តវិធានការនានា ដើម្បីកែលម្អការគ្រប់គ្រងហិរញ្ញវត្ថុ។ គម្រោងនេះក៏នឹងមានផែនការសម្រាប់វិធានការពិសេសដើម្បីកាត់បន្ថយការព្រួយបារម្ភអំពីទឹកអាស៊ីតនៅទន្លេ Kopili River ទាក់ទងនឹងគម្រោងវារីអគ្គិសនី។

បន្ថែមលើប្រាក់កម្ចីនេះ គម្រោងមូលនិធិជប៉ុនសម្រាប់ការកាត់បន្ថយភាពក្រីក្ររបស់ ADB ចំនួន២លានដុល្លារអាមេរិកនឹងផ្តល់ហិរញ្ញប្បទានដល់គំនិតផ្តួចផ្តើមភាពធន់នឹងគ្រោះមហន្តរាយ និងការគ្រប់គ្រងធនធាននៅតាមសហគមន៍ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here