ដោយគង់ សូរិយា
ភ្នំពេញៈ ហេតុផលជាច្រើន ដែលអ្នកវិនិយោគសម្រេចចិត្តបាន ក្នុងការជ្រើសរើសគំរោងវិនិយោគនៅទីតាំងណាមួយ ពិសេសការវិនិយោគផ្នែកដីធ្លី ដែលអ្នកវិនិយោគតែងតែសម្រេចចិត្តដោយឈរលើមូលដ្ឋាន នៃទំហំទឹកប្រាក់ និងវិធីគិតផ្សេងៗគ្នា។

ដោយគង់ សូរិយា
ភ្នំពេញៈ ហេតុផលជាច្រើន ដែលអ្នកវិនិយោគសម្រេចចិត្តបាន ក្នុងការជ្រើសរើសគំរោងវិនិយោគនៅទីតាំងណាមួយ ពិសេសការវិនិយោគផ្នែកដីធ្លី ដែលអ្នកវិនិយោគតែងតែសម្រេចចិត្តដោយឈរលើមូលដ្ឋាន នៃទំហំទឹកប្រាក់ និងវិធីគិតផ្សេងៗគ្នា។

ប៉ុន្តែហេតុផលដែលការវិនិយោគដីធ្លីនៅតំបន់ជាយក្រុង ដែលធ្វើឡើងដោយអ្នកវិនិយោគរួមមានដូចជា
ធនាគារដីធ្លីឬLand Banking
ការវិនិយោគបែបLand Bankingមានន័យថា ជាការវិនិយោគដែលជាការទិញដីទុករយៈពេលយូរ ដើម្បីទទួលបានផលចំណេញខ្ពស់។ ការវិនិយោគបែបនេះ មិនអាចខ្ចីឬប្រើប្រាស់ឥណទានរបស់ធនាគារនោះទេ ប៉ុន្តែទាមទារឲ្យអ្នកវិនិយោគមានលំហូរសាច់ប្រាក់គ្រប់គ្រាន់ និងមិនចោទជាបញ្ហានៅក្នុងលំហូរសាច់ប្រាក់របស់ខ្លួន។
មហាសេដ្ឋីជាច្រើននៅលើពិភពលោក ពិសេសលោកវ៉ារិន ប៊ូហ្វេតបានប្រើប្រាស់រុបមន្តនេះ។
ហេតុនេះការវិនិយោគដីនៅតំបន់ជាយក្រុង អ្នកវិនិយោគមួយចំនួនតែងតែប្រើប្រាស់រូបមន្តនេះ ដើម្បីទទួលបានប្រាក់ចំណេញខ្ពស់ និងអាចចូលនិវត្តន៍បានជាមួយសេរីភាពហិរញ្ញវត្ថុ។
ទីតាំងជិតងាយស្រួលទៅមើល
ការវិនិយោគនៅជាយក្រុង សំរាប់អ្នករស់នៅទីក្រុងគឺមានចំងាយជិត ដែលពួកគេងាយស្រួលចេញចូលទៅមើលដីរបស់ពួកគេ ដែលមិនសូវមានហានិភ័យពីការរំលោភបំពាននានាពីសំណាក់ក្រុមខិលខូច។
ដីកៀកនឹងទីក្រុង ក៏ជាដីដែលងាយនឹងទទួលឥទ្ឋិពល ពីការរីកចម្រើននៃទីក្រុង ទាំងហេដ្ឋារចនាសម្ព័ន្ឋ ផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាល និងគំរោងអភិវឌ្ឍន៍នានា ពិសេសដូចជាតំបន់ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៥១ តម្លៃដីធ្លីបានកើនឡើងខ្ពស់ ដោយសារតែផែនការអភិវឌ្ឍរបស់រដ្ឋាភិបាល។

តំបន់ដែលមិនងាយជាប់គាំង
ទោះបីជាមានវិបត្តិសេដ្ឋកិច្ចពិភពលោកក្តី ក៏ដីធ្លីនៅតំបន់ជាយក្រុងនៅតែមានការដោះដូរ និងឡើងថ្លៃជាប្រចាំាំផងដែរ ដោយសារតែផែនការអភិវឌ្ឍន៍ដែលបានលើកឡើងខាងលើ ព្រោះតែកំនើនប្រជាសាស្រ្តបានធ្វើឲ្យនគរូបនីយកម្មមានភាពរីកចម្រើន ដោយសារតែកំនើនប្រជាសាស្រ្ត បានធ្វើឲ្យការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋបានផ្លាស់ប្តូរ ឬអភិវឌ្ឍន៍លឿន។
ដោយសារគំរោងអភិវឌ្ឍន៍នានាជាច្រើន បានបាញ់ឆ្ពោះទៅតំបន់ជាយក្រុង ទើបធ្វើឲ្យតម្លៃដីធ្លីនៅជាយក្រុងកើនឡើងលឿន និងមានការទិញលក់សកម្មជាងបណ្តាខេត្តនានា ដែលនៅតាមបណ្តាខេត្តតម្លៃដីធ្លីងាយរងផលប៉ះពាល់លឿនជាងគេ និងងើបយឺតជាងទីក្រុងឬរាជធានីរបស់ប្រទេសនានា៕