ដោយ ៖ រ៉ាណេត
កំពត ៖ រមណីយដ្ឋានកំពតឋានសួគ៌ ដែលបានចាប់ដំណើរការស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅកំសាន្ត និងសំរាកលំហែរកាយដ៏រីករាយប្រចាំនៅក្នុងខេត្តកំពតនោះកំពុងតែបង្កើននូវភាពទាក់ទាញយ៉ាងខ្លាំងជាមួយនឹងទិដ្ឋភាពដ៏អស្ចារ្យនៃធម្មជាតិកែច្នៃនៅក្នុងគម្រោងទាំងមូល រួមជាមួយនឹងការបង្កើតកម្មវិធីសប្បាយៗជាច្រើន ដូចជាការប៉តង់ ការរាំលេងនៅក្រោមពន្លឺភ្លើង ក៏ដូចជាការជិះទូកកម្សាន្តជាដើម។
ខុសប្លែកពីតំបន់ទេសចរណ៍ និងកម្សាន្តនៅតាមបណ្តាខេត្តក្រុងផ្សេងៗ រមណីយដ្ឋានធម្មជាតិកំពតឋានសួរ បាន និងកំពុងបង្កើនប្រជាប្រិយភាពរបស់ខ្លួនក្នុងនាមជតំបន់កម្សាន្ត និងលំហែរកាយយ៉ាងអស្ចារ្យ ជាមួយនឹងផ្ទះបឹងហ្កាឡូប្រណីត សួនផ្កាឈូករ័ត្ន ទេសភាពជើងភ្នំ រួមជាមួយនឹងការជិះទូកតាមដងព្រែកជាដើម។
លោកឧកញ៉ានួន អក ម្ចាស់អភិវឌ្ឍន៍គម្រោងរមណីយដ្ឋានកំពតឋានសួគ៌បានមានប្រសាសន៍នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះថា កំពតបានក្លាយជាខេត្តដែលមានការអភិវឌ្ឍលំនៅដ្ឋានបែបធម្មជាតិឈានមុខគេ និងមានភាពទាក់ទាញបំផុត និងស្ថិតនៅក្នុងគោលដៅទេសចរណ៍កម្រិតខ្ពស់ប្រចាំនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងតំបន់អាស៊ីផងដែរ។
លោកថា តំបន់ដែលស្ថិតនៅតាមបណ្តោយដងព្រែកកំពត មានសក្តានុពលច្រើនសម្រាប់ការវិនិយោគរមណីយដ្ឋានបែបធម្មជាតិ។
ទោះបីជាយ៉ាងណាក៏ដោយដីនៅជុំវិញក្រុងកំពតក្នុងរង្វង់៣០គីឡូម៉ែត្រ ត្រូវបានគេមើលឃើញថាមានសក្តានុពលប្លែកៗគ្នាទៅតាមលក្ខណៈធម្មជាតិរបស់ទីតាំងនីមួយៗ ដូចជាតំបន់ភ្នំ ទឹកស្ទឹង ដងព្រែក និងសមុទ្រ ដែលនៅក្នុងនោះ រមណីយដ្ឋានកំពតឋានសួគ៌មានភាពអស្ចារ្យជាងគេ ជាពិសេសមានចំការផ្កាជាច្រើនហិកតាដែលកំពុងបង្កើនភាពទាក់ទាញ។
ជាមួយនឹងភាពទាក់ទាញទាំងនេះ ជានិច្ចកាលកំពតឋានសួគ៌តែងមានភ្ញៀវជាច្រើនចូលទៅកម្សាន្ត និងលំហែរកាយ ដោយការសម្រាកនៅក្នុងផ្ទះលំហែរដែលត្រូវបានសាងសង់បែបធម្មជាតិ និងការសម្រាកដោយការបោះតង់ជាដើម។ បន្ថែមពីនេះក៏មានការកម្សាន្តជាមួយវង់តន្ត្រីសម័យ ក៏ដូចជាការរាំលេងនាពេលរាត្រីផងដែរ។
ភាពជោគជ័យរបស់រមណីយដ្ឋានកំពតឋានសួគ៌បានមកពីការអភិវឌ្ឍន៍ដោយភាពច្នៃប្រឌិតខ្ពស់ និងការនាំយកមកនូវគំនិតថ្មីៗ និងប្លែកពីគេចាប់ពីការរចនាទីធ្លា ការសាងសង់សំណង់លំនៅដ្ឋានលំហែរ ទីធ្លាសម្រាប់កម្សាន្ត កន្លែងផ្តល់សេវាម្ហូបអាហារ ភេសជ្ជៈប្រកបដោយអនាម័យខ្ពស់ និងមានសុវត្ថិភាពសម្រាប់ទេសចរដែលមកស្នាក់នៅកម្សាន្ត។
សូមស្វាគមន៍មកកាន់រមណីយដ្ឋានកំពតឋានសួគ៌ទាំងអស់គ្នា : ០១០ ៩៩៩ ៦៥៨ ០៧៧ ៩៩៩ ៦៥៨ សូមអរគុណ៕