ក្រុមហ៊ុនទេសចរណ៍ World Express ទទួលបានពានរង្វាន់ពីជប៉ុន

0

ដោយ ៖ គង់ សូរិយា

ភ្នំពេញ ៖ ជាមួយនឹងការផ្តល់សេវាកម្មប្រកបដិយទំណុកចិត្ត ភាពស្មោះត្រង់ និងឆាប់រហ័ស ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ World Express បានទទួលពានរង្វាន់ពីជប៉ុនក្នុង​នាមជាក្រុមហ៊ុន ដែលបាននាំភ្ញៀវទេសចរណ៍ទៅទស្សនាប្រទេសជប៉ុនបានច្រើន។

ក្រុមហ៊ុន World Express Tours &Travel នៅឆ្នាំ១៩៩៩ រហូតដល់បច្ចុប្បន្ននេះ បន្ទាប់ពីលោក ហូ វណ្ឌី បានប្រឡូកក្នុងអាជីពជាមគ្គុទេសក៍ទេសចរណ៍ និងការងារពាក់ព័ន្ឋយ៉ាងច្រើន។

លោក ហូ វណ្ឌី បានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់លោកកាលពីថ្ងៃទី២៩ ឧសភាកន្លងមកថា ពានរង្វាន់នាំភ្ញៀវទេសចរណ៍ទៅលេងជប៉ុនច្រើន ជប៉ុនយកមកជូនដល់កន្លែង(ផ្ទះ)។ ខ្ញុំបាទសូមថ្លែងអំណរគុណ បងប្អូន មិត្តភ័ក្តិអតិថិជនស្មោះត្រង់គ្រប់​រូប ដែលបានផ្តល់ទំនុកចិត្តខ្ពស់ដល់ក្រុមហ៊ុនវើលដ៏ អិចប្រេស(សេវាកម្មភ្ជាប់ជាមួយ​គុណធ៌ម) រក្សាខ្ជាប់ជានិច្ចណាទាន។ លោកបន្តថា “ការធ្វើការងារក្នុងវិស័យទេសចរណ៍ ត្រូវទន់ភ្លន់ទាំងកាយ ទាំង​ចិត្ត ហើយខ្ញុំតែងនិយាយប្រាប់និស្សិតជំនាន់ក្រោយថា ចង់ចេះត្រូវតែរៀន ចង់ចេះត្រូវប្រើពេល និងខិតខំប្រឹងប្រែងទើបបានលទ្ឋផលល្អ”។ លោកបន្តថា “បើសិនជាខ្ញុំមិនប្រឹងប្រែងរៀនសូត្រ និងមានការប្តេជ្ញាចិត្តខ្ពស់ មិនអាចទទួលបានជោគ​ជ័យនោះទេ”។

លោកបានផ្តើមពីក្រុមហ៊ុនតូច រហូតដល់ក្លាយជាក្រុមហ៊ុនធំមួយក្នុងវិស័យនេះ និងទទួ​លបានការទទួលស្គាល់ជាអន្តរជាតិ តាមរយៈលទ្ឋផលការងារជាច្រើនដូចជា ការលក់សំបុត្រយន្តហោះបានច្រើនជាងគេ បំរើសេវាកម្មបានល្អជាងគេជាដើម។

ជាមួយនឹងការធ្វើឲ្យប្រាកដថា ក្រុមហ៊ុនទទួលបានជោគជ័យដោយនិរន្តរភាព លោក ហូ វណ្ឌី តែងតែប្រកាន់ខ្ជាប់នូវគោលការណ៍សំខាន់ៗជាច្រើនដូចជា ទី១ បុគ្គលិកត្រូវបង្រៀន ណែនាំបណ្តុះបណ្តាល ទើបគាត់ត្រលប់មកធ្វើការងារ​វិញ ពិសេសបុគ្គលិកនិមួយៗត្រូវធ្វើការងា​រដោយឯករាជ្យ និងការទទួលខុសត្រូវ។ ការបែងចែកផលប្រយោជន៍ជាមួយវិន័យ និងបទពិសោធន៍ជាក់លាក់ ទី២ ត្រូវតែភ្ជាប់គាត់ជាមួយអតិថិជន ដោយរាក់ទាក់ផ្តល់ព៌តមានច្បាស់លាស់ និងមិន​ព្យាយាមនិយាយជាមួយអតិថិជនពីរដង ព្រោះអ្នក​បំរើសេវាកម្មត្រូវច្បាស់ខ្លួនឯងសិន ទើបនិយាយជាមួ​យអតិថិជន ព្រោះបើអតិថិជនបាត់បង់ជំនឿ និងធ្វើឲ្យបាត់បង់សេចក្តីទុកចិត្តពីអតិថិជន និងឈានទៅបាត់បង់ការគាំទ្រ និងធ្វើឲ្យបាត់បងអតិថិជនដទៃទៀត។ ទី៣ ការរក្សានូវគុណធ៌មរបស់របស់យើង ប្រសិនជាអតិថិជនមានជំងឺឬធុរៈបន្ទាន់ យើងនឹងផ្តល់សេ​វា ដោយមិនគិតពីប្រាក់ចំណេញ។ យើងផ្តល់សេវាដោយភ្ជាប់ជាមួយគុណធ៌ម ព្រោះយើងមិនចង់យកប្រាក់ចំណេញ ពីអ្នកមានទុក្ខលំបាកនោះទេ។ លោកបន្តថា “អ្វីដែលខ្ញុំធ្វើ ព្រោះចង់ឃើញសង្គមមួយដែលមានសណ្តាប់ធ្នាប់ល្អ សង្គមមួយចេះចែករំលែកគ្នា សង្គមមួយដែលមានវិន័យ កុំគិតថាសក់អ្នកណាក្បាលអ្នកហ្នឹង និងសង្គមមួយមិនមានការកាប់ចាក់គ្នា និងមិនសងសឹកគ្នា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here