ដោយដែន ចែងចាំង
ភ្នំពេញ : មនុស្សស្ទើរទូទាំងពិភពលោក ប្រហែលចាប់អារម្មណ៍ច្រើនជាងគេទាក់ទងនឹងជំនួបរវាងលោកប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ និងលោកគីម ជុងអ៊ុនប្រធានាធិបតីកូរ៉េខាងជើងច្រើនជាង ពិសេសលទ្ឋផលវិជ្ជមានរវាងប្រទេសទាំងពីរ។
ជំនួបដែលមានរយៈពេលប្រមាណ២ម៉ោង មេដឹកនាំប្រទេសទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមចំនួន៤ចំណុច ដែលផ្តោតលើការរំសាយកម្មវិធីអាវុធប៉ារមាណូ និងចាប់ផ្តើមនូវទំនាក់ទំនង ជាប្រវត្តិសាស្រ្តឡើងវិញរវាងប្រទេសទាំងពីរនេះឡើងវិញ តាមរយៈការអញ្ជើញគ្នាទៅវិញទៅមក ទៅទស្សនកិច្ចនៅប្រទេសទាំងពីរនាពេលខាងមុខ។