ដោយៈ គង់ សូរិយា
ភ្នំពេញៈ ដោយសារការបារម្ភរបស់ប្រជាពលរដ្ឋ និងការបែងចែកមិនដាច់រវាងអាការៈជំងឺផ្តាសាយធម្មតា និងជំងឺកូវីដ១៩ មានសភាពខុសគ្នាយ៉ាងដូចម្តេច គេហទំព័រ Propertyarea.asia សូមលើកយកចំណេះដឹងផ្នែកសុខភាពមកចែករំលែក ដើម្បីបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ។
យោងតាមប្រភពពីមន្ត្រីជំនាញ នៃក្រសួងសុខាភិបាលបានឲ្យដឹងថា រោគសញ្ញាជំងឺកូវីដ-១៩ និងជំងឺផ្តាសាយមានលក្ខណៈស្រដៀងគ្នាខ្លះៗ ដែលអាចធ្វើឱ្យអ្នកជំងឺយល់ច្រឡំ ប៉ុន្តែវាក៏អាចសម្គាល់បាននូវភាពខុសគ្នាដូចជា៖
រោគសញ្ញាផ្ដាសាយ
-ឡើងកម្ដៅខ្ពស់ តែធូរស្រាលវិញបន្តិចម្ដងៗ
-ក្អកកណ្ដាស់បន្តិចបន្តួច រួចធូរស្រាលវិញ
-ពុំមានអាការៈរាគរូស
-ហៀរសំបោរ តឹងច្រមុះនាំឱ្យពិបាកដកដង្ហើម
-អស់កម្លាំង និងឈឺខ្លួនតិចតួច
រោគសញ្ញាកូវីដ-១៩
គ្រុនក្តៅលើសពី ៣៧.៥ អង្សាសេ
-ក្អក និងឈឺកលើសពី៤ថ្ងៃ
-អាចមានអាការរមួលពោះ ក្អួតចង្អោរ រាគរូស និងពិបាកដកដង្ហើម។
-ករណីធ្ងន់ធ្ងរអាចឈានដល់រលាកឬហើមសួត
-ឈឺតាមដងខ្លួន និងទទួលទានអាហារមិនសូវបាន
មួយវិញទៀត អ្នកដែលសង្ស័យថា អាចឆ្លងជំងឺកូវីដ១៩ ជាបុគ្គលដែលមានប្រវត្តិធ្វើដំណើរឆ្លងខេត្ត ឬក្រៅប្រទេសកម្ពុជា កំឡុងពេល១៤ថ្ងៃមុនចេញរោគសញ្ញា។
បន្ថែមពីលើនោះ ជាបុគ្គលដែលធ្លាប់ប៉ះពាល់ ជាមួយអ្នកជំងឺកូវីដ-១៩ ឬជាអ្នកថែទាំសុខភាពនៅគ្រឹះស្ថានសុខាភិបាល៕