ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ពីមួយថ្ងៃទៅមួយថ្ងៃភាពគំរាមកំហែងពីការរីករាលដាលជំងឺឆ្លងកូវីដ១៩នៅក្នុងសហគមន៍ប្រទេសកម្ពុជាកាន់តែប្រឈមខ្លាំង និងគួរឱ្យព្រួយបារម្ភ ដែលចាំបាច់ទាមទារឱ្យមានការចូលរួមអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាលទាំងអស់គ្នា ដើម្បីទប់ស្កាត់ការចម្លងឱ្យមានប្រសិទ្ធភា។ ជាមួយគ្នានេះ ប្រជាពលរដ្ឋគ្រប់រូបក៏ត្រូវយល់ដឹងឱ្យបានច្បាស់ពីរោគសញ្ញាសំខាន់ៗក្រោយពេលឆ្លងជំងឺដ៏កាចសាហវមួយនេះ។

-->
តាមការឱ្យដឹងពីគ្រូពេទ្យជំនាញបានបញ្ជាក់ថា រោគសញ្ញានៃការឆ្លងជំងឺកូវីដ១៩ ក្នុងដំណាក់កាលដំបូងគឺមានលក្ខណៈស្រដៀងគ្នាទៅនឹងជំងឺផ្ដាសាយធំដែរ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ និងបង្កើនការប្រុងប្រយ័ត្ននោះ គឺត្រូវទៅជួបសុំការពិគ្រោះជាមួយគ្រូពេទ្យជំនាញជាបន្ទាន់ក្រោយពេលលេចចេញនូវរោគសញ្ញាមួយចំនួនដូចខាងក្រោម៖
រោគសញ្ញាថ្ងៃទី១-៣ ៖
– មានអាការដូចជំងឺផ្ដាសាយ
– រលាកបំពង់ក ឈឺបំពង់ក
– មិនគ្រុនក្ដៅ មិនដង្ហក់ បរិភោគអាហារដូចធម្មតា
រោគសញ្ញាថ្ងៃទី៤
– ឈឺបំពង់ក មិនសូវស្រួលខ្លួន
– ចាប់ផ្ដើមស្អកក
– កម្ដៅឡើងចាប់ពី ៣៦.៥ (ដោយមនុស្សម្នាក់ៗ)
– ចាប់ផ្តើមមានអាការមិនចង់បរិភោគអាហារ
– មានអាការឈឺក្បាល
– ចាប់ផ្តើមរាគ
រោគសញ្ញាថ្ងៃទី៥ ៖
-ឈឺបំពង់កជាងមុន ស្អកជាងមុន
– កម្ដៅចាប់ផ្តើមកើនចាប់ ៣៦,៥-៣៦,៧
– មានអារម្មណ៍ល្វើយ ឈឺសន្លាក់ដៃជើង
រោគសញ្ញាថ្ងៃទី៦ ៖
-ឈឺបំពង់កជាងមុន ស្អកជាងមុន
– ក្ដៅខ្លួនខ្លាំង
-ក្អកមានស្លេស្ម
– ឈឺខ្នង រាគ ក្អួតចង្អោរ
រោគសញ្ញាថ្ងៃទី៧ ៖
-ក្ដៅខ្លួនលើសពី ៣៧,៤
– ក្អកកាន់តែខ្លាំង មានស្លេស្មកាន់តែខ្លាំង
– ឈឺពេញខ្លួន ឈឺក្បាល
– ពិបាកដកដង្ហើម
– រាគញឹកញាប់
– ក្អួតញឹកញាប់
– កម្ដៅឡើងចុះខុសប្រក្រតី
ទាំងអស់នេះជារោគសញ្ញាបឋមដែលត្រូវគួរកត់សម្គាល់ និងបង្កើនការប្រុងប្រយ័ត្ននៅពេលដែលកើតមាន ហើយប្រញ៉ាប់ទៅជួបជាមួយគ្រូពេទ្យជំនាញដើម្បីសុំការប្រឹក្សា និងពិនិត្យសុខភាពជាបន្ទាន់។
សូមចូលរួមថែរក្សាសុខភាព និងអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលទាំងអស់គ្នា ដើម្បីជៀសឱ្យផុតពីវិបត្តិនៃជំងឺកូវីដ១៩នៅកម្ពុជា៕