ដោយៈគង់ សូរិយា
ភ្នំពេញៈ ក្រុងដូនកែវ ខេត្តតាកែវនឹងមានផ្សារពាក់កណ្តាលទំនើបជាលើកដំបូង ដែលជាគម្រោងវិនិយោគ ដោយវិនិយោគិនក្នុងស្រុក។
ផ្សារណាត់នេះ នឹងក្លាយជាផ្សារទំនើបដំបូងគេក្នុងខេត្តតាកែវ ត្រូវបានសាងសង់នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២២ខាងមុខនេះ។ ផ្សារនេះមានទីតាំងស្ថិតនៅភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ។
-->
លោក កង អាណាន់ អភិបាលក្រុងដូនកែវ និងលោកស្រី បានអញ្ជើញចូលរួមពិធីសែនក្រុងពាលី សុំម្ចាស់ទឹកម្ចាស់ដី បើកការដ្ឋានបុកគ្រឹះសាងសង់ផ្សារណាត់ថ្មីឡើងវិញ ដោយមានការចូលរួមពីលោក ឡោ ជំនិត និងភរិយាជាវិនិយោគិនផ្សារណាត់។
លោកអភិបាលក្រុងដូនកែវ ខេត្តតាកែវបានបញ្ចាក់ឲ្យដឹងថា ផ្អែកតាមការឲ្យដឹងពីប្រធានវិនិយោគផ្សារណាត់ ផ្សារនេះមានកម្ពស់៣ជាន់ និងមានតូបប្រមាណជាង៤០០តូប ដែលនឹងត្រូវចំណាយពេលសាងសង់ជាងមួយឆ្នាំ ពោលគឺនឹងរួចរាល់ក្នុងឆ្នាំ២០២២។ សមិទ្ធិផលថ្មីមួយនេះ និងលើកកម្ពស់ជីវភាពបងប្អូនអាជីវកដែលធ្លាប់លក់ដូរនៅកន្លែងចាស់ឲ្យប្រសើឡើង ព្រោះមានតូបមានប្លង់ត្រឹមត្រូវសម្រាប់លក់ដូរតកូនតចៅ។
ទោះបីប្រទេសកម្ពុជាយើងកំពុងរងការរាតត្បាត ពីជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏មិនរំខានដល់ការអភិវឌ្ឍលើគ្រប់វិស័យននោះទេ ដោយសារបច្ចុប្បន្ននេះកម្ពុជាស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យកម្ពុជាមានការរីកចម្រើនស្ទើរគ្រប់វិស័យ៕