ដោយៈ ប៊ី
ម៉ាឡេស៊ីៈ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Trinity Group Sdn Bhd ត្រៀមវិនិយោគលើគម្រោងអចលនទ្រព្យចំនួន៣ ដែលមានតម្លៃ១ពាន់លានរីងហ្គីត (ស្មើនឹងនឹងជាង២៤១លានដុល្លារ) នៅតំបន់ Klang Valley នៅក្នុង ឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Star នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១។
ក្រុមហ៊ុនបានឱ្យដឹងថា គម្រោងទាំងនេះរួមមាន គម្រោង Trinity Wellness នៅតំបន់ Ampang North ដែលគ្រោងនឹងដាក់ឱ្យដំណើរសាងសង់ការនៅខែកក្កដា ឆ្នាំ២០២១ គម្រោងTrinity Enlivea ដែលមានទីតាំងនេះដូចគ្នា និងគម្រោងអភិវឌ្ឍន៍ចម្រុះនៅតំបន់ Bandar Kinrara ដែលគ្រោងនឹងចាប់ផ្តើមសាងសង់នៅឆ្នាំក្រោយ។
ក្រុមហ៊ុនបានឱ្យដឹងនៅក្នុងសេចក្តីថ្លែង ការណ៍មួយនៅថ្ងៃនេះថា “រួមបញ្ចូលគ្នា គម្រោងទាំងបីនេះ ត្រូវបើប្រាស់ទុនវិនិយោគប្រមាណ១ពាន់លានរីងហ្គីដ”។
ក្រុមហ៊ុនបានឱ្យដឹងថា ក្រុមហ៊ុនក៏កំពុងសម្លឹងមើលការពង្រីក ការវិនិយោគរបស់ខ្លួននៅតំបន់ Klang Valley ដើម្បីធ្វើឱ្យមូលដ្ឋានវិនិយោគរបស់កាន់តែរឹងមាំ។
            
 

លោកថ្លែងថា “យើងមើលឃើញថា នេះគឺជាឱកាសដ៏ល្អមួយ ដើម្បីបំពេញគម្លាត និងតម្រូវការ សម្រាប់លំនៅដ្ឋាន ដែលមានរបៀបរស់នៅសមរម្យ ដោយការឆ្ពោះទៅមុខជាមួយនឹងគម្រោងមួយចំនួន នៅក្នុងទីតាំងយុទ្ធសាស្ត្រ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ”។




