ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ ក្រុមមនុស្សជោគជ័យជាច្រើន និយាយពីចំណេះដឹង ទើបធ្វើឲ្យពួកគេទទួលបានជោគជ័យ ហើយមិនជឿថាលើ់លោកនេះមានព្រហ្មលិខិតនោះទេ។
ពាក្យព្រហ្មលិខិត “មិនមែនជាការសំដៅដល់ព្រះព្រហ្មនោះទេ ប៉ុន្តែអ្នកដែលមានអំណាចលើលោកនេះទៅវិញទេ ជាព្រហ្ម ដែលអាចកំណត់វាសនាពិភពលោកបាន”។
ពិតហើយចំណេះដឹងមានសារៈសំខាន់ សំរាប់ត្រួសត្រាយវិថីជីវិត និងការកសាងទ្រព្យ ប៉ុន្តែចំណេះដឹងនេះ ក៏ជាផ្នែកមួយបំផ្លាញពិភពលោកផងដែរ ប្រសិនជាគេប្រើប្រាស់ចំណេះដឹងដោយគ្មានក្រមសីលធ៌ម។
យើងដល់ពេលសងត្រលប់ទៅកាន់ផែនដីវិញហើយឬ? ខណៈដែលផ្នូរសាកសពរួមជាច្រើន បានកើតមានឡើង នៅតាមបណ្តាប្រទេសធំៗនៅលើពិភពលោក ដូចជា អាមេរិក អ៊ីតាលី ឥណ្ឌាជាដើម ដែលមានមនុស្សស្លាប់់ ដោយសារជំងឺកូវីដ១៩រាប់សែននាក់។
ត្រលប់មកកាន់ជំនឿអរូបិយវិញ យើងអាចពិចារណាលើមូលដ្ឋានមួយចំនូនដូចជាបើលើលោកនេះគ្មានព្រះ គ្មានអាទិទេពទេ ច្បាស់ណាស់លើលោកនេះ នឹងមិនមានវត្តអារ៉ាម មិនមានព្រះវិហារ និងមិនមានកន្លែងជាទីសក្ការៈបូជាឡើយ។
បើជំនឿទាំងនោះគ្មានមូលដ្ឋានពិតទេ ប្រាកដថា ពិភពលោកនេះ គ្មានអាចារ្យ គ្មានសាវក គ្មានលោកសង្ឃ សម្រាប់សូត្រធ៌ម ប្រោះព្រំឲ្យអ្នកបានសុខឡើយ។
វាជាជំនឿមួយ ដែលអាចនាំសេចក្តីសុខផ្លូវចិត្ត វាជាការរព្យាបាលផ្លូវចិត្តម្យ៉ាង ដែលបានធ្វើឡើងតាំងពីរាប់ពាន់ឆ្នាំមុន រហូតដល់បច្ចុប្បន្ន ហើយជំនឿនេះនឹងបន្តរស់រានរាប់ពាន់ឆ្នាំទៀត រហូតដល់មនុស្សជាតិរលាយសាបសូន្យ។
ហេតុនេះ មនុស្សក្នុងពិភពលោក គួរត្រូវសងទៅកាន់ភពផែនដីវិញហើយ សងទៅកាន់ភាពជាធម្មជាតិរបស់មនុស្សជាតិឡើងវិញហើយ។ សំណងនោះ គឺជាអ្វីដែលជាការរូបរួមគ្នា នូវការសាមគ្គីគ្នា និងផ្ចុងផ្តើម យោគយល់ លើកដំកើងគ្នាទៅវិញទៅមក ព្រោះជំនឿផ្លូវចិត្តមានសារៈសំខាន់ណាស់ វាមានសារៈសំខាន់ជាងប្រាក់ ដែលអ្នកមានច្រើនប៉ុណ្ណា ក៏វាគ្មានប្រយោជន៍នៅកាលៈទេសៈខ្លះ ប៉ុន្តែវាមានប្រយោជន៍ភាគច្រើន សម្រាប់ពេលពិភពលោក ស្ថិតក្នុងភាពស្រស់បំព្រងមួយ៕