ដំណឹង​ល្អៈ​ទីក្រុង​ភ្នំពេញ​និង​ក្រុង​តាខ្មៅ​នឹង​បើក​ឡើងវិញ​ក្រោយ​ថ្ងៃទី៥ ឧសភា លើកលែងតែ​តំបន់

0

ដោយៈ​គង់ សូរិយា

ភ្នំពេញ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា នៅ​យប់​ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសច្បាស់ៗថា នឹងមិន​បន្ដ​បិទ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​ទៀត​នោះទេ ពោល​អាច​នឹង​បិទ​តំបន់តូចៗមួយចំនួន​ដែលមាន​ហានិភ័យ​ខ្ពស់ លើ​ការឆ្លង​ជំងឺ​កូ​វីដ១៩តែប៉ុណ្ណោះ។

ការប្រកាស​បែបនេះ​រប​ស់ស​ម្ដេច​តេ​ជោ ហ៊ុន សែន គឺ​ឆ្លើយតប​ទៅនឹង​អ្នក Comment ដែល​បាន​ចូលទៅ Comment ក្នុង​ហ្វេ​ស​បុក​របស់​សម្ដេច​ថា ចង់​អំពី​ស្ថានភាព​ក្រោយ​ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ដែលជា​ថ្ងៃ​កំណត់​បើក​រាជធានី​ភ្នំពេញ​ឡើងវិញ ក្រោយ​បិទ​ខ្ទប់​រយៈពេល៣សប្ដាហ៍ ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ១៩ ។

ម្ចាស់​គណនី​ហ្វេ​ស​បុក​ឈ្មោះ Tuo បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា «សម្តេច​ថ្ងែ​ទី៥នេះ សូម​សម្តេច​បើកផ្លូវ​វិញ​មែនទែន​មក។ ក្មួយ​ជាប់​នៅ​ខេត្ត​យូរ​ថ្ងែ​មកហើយ​ដែរ មិនទាន់​ចូលទៅ​ភ្នំពេញ​វិញ​បាន ព្រោះ​ត្រូវ​ឡើងមក​ចាក់​វ៉ាក់សាំង ហើយ​ថវិកា​ក៏​ជិត​អស់ សំណាង​ហើយ​ក្មួយ​ស្គាល់​គេ​គេ​ឲ្យ​ផ្ទះ​ស្នាក់នៅ​អត់​គិត​អ្វី​ពី​ក្មួយ» ។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ឆ្លើយតប​យ៉ាង​ដូច្នេះ​ថា «ពុំមាន​ហេតុផល​បន្ត​បិទ ទេ​យើង​និង​បើក​តែ​ខេត្ត ឬ​រាជធានី​អាច​បិទ តំបន់តូចៗ ដែល​នៅមាន​ហានិភ័យ​លើ​ការឆ្លង​ខ្ពស់។ ការបិទ​កន្លងមក គឺជា​ការបង្ខំចិត្ត​ដើម្បី​កាត់បន្ថយ​ការឆ្លង និង​ការស្លាប់​របស់​ប្រជាជន​យើង។ សូម​យោគយល់​ដល់​ការលំបាក​រួម​របស់​ជាតិ» ។

គួរ​ជម្រាប​ថា រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​ជ្រើស​យក​វិធានការ​បន្ដ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្តកណ្ដាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ១៩ ហើយ​ការកំណត់​បិទ​ខ្ទប់​នេះ ត្រឹម​ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ខាងមុខនេះ។ បើ​គិតដល់​ថ្ងៃទី០៥ ខែឧសភា ការបិទ​ខ្ទប់​នេះ​មាន​រយៈពេល៣សប្ដាហ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here