ដោយៈគង់ ម៉ាលីន
          ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងថា ផ្លូវចំនួន៣៤ខ្សែនៅក្រុងព្រះសីហនុ ត្រូវបានសិក្សាដោយស្ថាបត្យករ និងវិស្វករខ្មែរសុទ្ឋសាធ។

លោកបណ្ឌិតថេង ច័ន្ទសង្វាររដ្ឋលេខាធិការក្រេសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន ក្នុងសប្តាហ៍នេះ ដោយផ្តោតលើប្រធានបទ“ខ្មែរអាចធ្វើបាន”បានលើកឡើងពីសមិទ្ឋផល ហេដ្ឋារចនាសម្ព័ន្ឋដ៏លេចធ្លោនៅក្រុងព្រះសីហនុថា  “ខ្មែរធ្វើបាន”  ព្រោះគម្រោងធ្វើផ្លូវ៣៤ខ្សែនេះ គឺទី១)  ប្រើប្រាស់ថវិកាជាតិសុទ្ធសាធ ទី២)  ដឹកនាំសិក្សានិងសាងសង់ ដោយគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។


 
             
 
 
 

 
 
 






 
 
