ឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនដើម្បីទទួលបានផ្ទះក្នុងក្ដីស្រមៃ ជាពិសេសសម្រាប់អតិថិជនដែលចង់វិនិយោគក្នុងវិស័យអចលនទ្រព្យជាមួយបុរី ប៉េង ហួត ក្នុងពេលបច្ចុប្បន្នដើម្បីទទួលបានឱកាសចំណេញនាពេលខាងមុខ ក្រុមហ៊ុនបានរៀបចំការផ្ដល់ជូនដ៏ពិសេសដោយបញ្ចុះតម្លៃយ៉ាងច្រើនរហូតដល់ ១១% ព្រមទាំងអត្ថប្រយោជន៍ជាច្រើនទៀតធានាមិនធ្លាប់មានពីមុនមក សម្រាប់ខែឧសភាមួយខែពេញតែម្ដង។
ក្រៅពីការបញ្ចុះតម្លៃរហូតដល់ ១១%នេះ អតិថិជននឹងទទួលបានការផ្ដល់ជូនជាច្រើនទៀតដូចជា៖
- លក្ខខណ្ឌនៃការបង់ប្រាក់ប្រចាំខែកាន់តែមានភាពងាយស្រួលជាងមុន
- អាចជ្រើសរើសបានទីតាំងល្អៗមុនគេ និងតម្លៃពិសេស
- មានឱកាសចំណេញសម្រាប់ពេលអនាគតដ៏ខ្លីខាងមុខ
- អាចទទួលបានការបង់រំលស់ជាមួយធនាគារដៃគូរបស់បុរី ប៉េង ហួត ដោយអត្រាការប្រាក់ចាប់ពី 99% រីឯទំហំកម្ចីអាចទទួលបានរហូតដល់ 80%
បុរី ប៉េង ហួត ផ្ដល់ជូនអតិថិជននូវប្រភេទផ្ទះដ៏សម្បូរបែប រាប់ចាប់ពី ខុនដូ ផ្ទះអាជីវកម្ម (ហ្សបហោស៍) វីឡាកូនកាត់ វីឡាភ្លោះ និងវីឡាទោលដែលត្រូវបានគូសប្លង់ និងសាង់សង់ដោយផ្ដោតការយកចិត្តទុកដាក់ទៅលើគុណភាព ប្រណីតភាព និងភាពទាន់សម័យ ស្ថិតក្នុងគម្រោងដែលមានសក្ដានុពលខ្លាំង មានប្រជាជនរស់នៅច្រើនកុះករ មានសុវត្ថិភាពខ្ពស់ មានបរិស្ថានធម្មជាតិរួមផ្សំជាមួយបរិយាកាសរស់នៅដ៏ស្រស់បំព្រង ហ៊ុមព័ទ្ធទៅដោយហេដ្ឋារចនាសម្ព័ន្ធសម្បូរបែបដូចជា សាលារៀន មន្ទីរពេទ្យ ផ្សារទំនើប កន្លែងសេវាសាធារណៈ -ល- ដើម្បីផ្ដល់ភាពងាយស្រួលដល់ការរស់នៅ និងប្រកបអាជីវកម្មគ្រប់ប្រភេទ។






