ដោយៈគង់ សូរិយា
ភ្នំពេញៈ អភិបាលខេត្តមណ្ឌលគិរី ណែនាំដល់បណ្តាក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចទាំងអស់ ត្រូវធ្វើផ្លូវព័ទ្ធជុំវិញដីឲ្យបានច្បាស់លាស់ ចៀសវាងមានការកាប់ទន្រ្ទានយកដីធ្វើជាកម្មសិទ្ធ។
លោកស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងមន្រ្តីពាក់ព័ន្ឋ បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព របស់ក្រុមហ៊ុនផេស៊ីហ្វិកយ៉ញស្តុក ខមភេនី លីមីធីត ស្ថិតនៅក្នុងភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែ ខេត្តមណ្ឌលគិរី។ លោកស្វាយ សំអ៊ាង អភិបាលខេត្ត បានជួបពិភាក្សាជាមួយតំណាង ក្រុមហ៊ុនផេស៊ីហ្វិចយ៉ញស្តុកខមភេនី លីមីធីតស្តីពីវឌ្ឍនភាពរបស់ក្រុមហ៊ុន និងបានណែនាំឲ្យក្រុមហ៊ុន ត្រូវធ្វើរបង ឬធ្វើផ្លូវព័ទ្ធជុំវិញដីសម្បទានសេដ្ឋកិច្ចដែលបានវិនិយោគ ឲ្យបានច្បាស់លាស់ ដើម្បីជៀសវាងមានការចូលកាប់ទន្រ្ទានយកដីធ្វើជាកម្មសិទ្ធិពីបុគ្គលមួយចំនួន។








