ដោយៈគង់ សូរិយា
កោះកុងៈ ស្ថិតនៅក្នុងភូមិកោះកាពិ ឃុំកោះកាំពិ ស្រុកកោះកុង ខេត្តកោះកុង មានចំងាយ៣០គ.ម ពីក្រុងខេមរភូមិន្ទ ភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់អាចធ្វើដំណើរទៅកាន់តំបន់នេះបាន តាមរយៈផ្លូវទឹក ដោយចំណាយពេលប្រមាណ ៥០នាទី ទើបដល់កោះដ៏ធំមួយនេះ។

ជាមួយឆ្នេរខ្សាច់សក្បុរ និងសម្រស់ធម្មជាតិ កោះកុងក្រៅពិតជាមានឆ្នេរដ៏ស្រស់ស្អាត ទឹកសមុទ្រខៀវស្រងាត់គួរឲ្យចង់ងូតលេង ទស្សនាត្រជាក់ផ្នែក ពិសេសជាទីតាំងសំរាប់ការសម្រាកលំហែរដ៏សែនមនោរម្យ និងស្ងប់សុខ។








