កំពត​ឋានសួគ៌​ទំហំ​រាប់រយ​ហិកតា​ជាមួយ​ការបណ្តាក់ទុន​ដ៏​ច្រើន​កំពុង​ជំរុញ​ការលើក​កំពស់​សក្តានុពល​ខេត្តកំពត

0

ដោយៈ​គង់ សូរិយា

កំ​ពតៈ ក្រោកពីដំណេក​នាពេល​ព្រឹក​ព្រលឹម អ្នក​អាច​ក្រោក​មើល​ថ្ងៃ​រះ ពី​បឹង​ហ្កា​ឡូ​ដ៏​ស្ងប់ស្ងាត់​របស់​អ្នក ហើយ​ស្រូបយក​ខ្ស​ល់​អាកាស​បរិ​សុ​ទ្ឋ​ពី​តំបន់ឆ្នេរ​រួច បន្ទាប់មក​យើង​លុបមុខ ដើម្បី​ស្រស់ស្រូប​អាហារ​ពេលព្រឹក មុន​ធ្វើដំណើរ​ដោយ​ថ្មើរជើង ដើម្បី​គយគន់​សួនច្បារ​ដែលមាន​ផ្កា​ចម្រុះ​ព៌​ណ។

ជា​គំរោង​ដែល​ពោរពេញ​ដោយ​គំនិត​ច្នៃប្រឌិត “កំពត​ឋានសួគ៌” ត្រៀម​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ទៅ​មើល​អំពិលអំពែក​ពេល​រាត្រី ជិះទូក​ទស្សនា​ធម្មជាតិ​ខៀវស្រងាត់ និង​ទឹក​ថ្លាយង់​នា​ដងព្រែក។

ជា​គំរោង​អភិវឌ្ឍន៍​ដោយ​ឧកញ៉ា​នួន អក និង​អ្នកវិនិយោគ​ជាច្រើន​ទៀត គំរោង​នេះ​បាន​ច្រ​បាញ់​បញ្ចូល​គ្នា​នូវ​ទស្សនទាន​អភិវឌ្ឍន៍​បែប​ខ្មែរ និង​បរទេស​រួមបញ្ចូល​គ្នា ដែល​ធ្វើ​ឲ្យ​រមណីយដ្ឋាន​នេះ លេច​ត្រដែត​ឡើងលើ​ស្រុក​ទឹកឈូ នៃ​ខេត្តកំពត ដែល​កំពុងមាន​សក្តានុពល​សេដ្ឋកិច្ច រមណីយដ្ឋាន​ទេសចរណ៍ និង​ជំរុញ​ការលើក​កំពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ផងដែរ។

កំពត​ឋានសួគ៌​កំពុង​ព​ន្លឿ​ន នូវ​ការសាងសង់​បឹង​ហ្កា​ឡូ​ធ្វើ​ពី​ឬ​ស្សី ផ្ទះ​ដែល​រុំ​ព័​ទ្ឋ​ដោយ​ផ្កា​ចម្រុះ​ព៌​ណ និង​បឹង​ហ្កា​ឡូ​ជាច្រើន​ទៀត​នៅជាប់​មាត់ទឹក ដែល​ញាំ​ង​ឲ្យ​បរិយាកាស និង​រមណីយដ្ឋាន​តម្លៃ​រាប់រយ​លាន​ដុល្លារ​នេះ ស័ក្តិសម​នឹង​ឈ្មោះ​របស់ខ្លួន។

ពេលវេលា​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ១៩ នឹង​បញ្ចប់​នាពេលឆាប់ៗ ហើយ​វា​ជា​ពេលវេលា​ដ៏​ប្រសើរ ដែល​គ្រប់គ្នា​ត្រូវការ​លំហែរ បំបាត់​ស្ត្រេ​សទាំង​ភ្ញៀវ​ជាតិ អន្តរជាតិ។ ហេតុនេះ ការ​ព​ន្លឿ​ន​គំរោង​អភិ​វ​ឌ្ឈ​ន៍ នៅ​រមណីយដ្ឋាន​កំពត​ឋានសួគ៌ កំពុង​ដើរ​ស្របគ្នា​នឹង​ផែនការ​ថ្នាក់ជាតិ​ផង និង​ពេលវេលា​ដែល​ប្រជាពលរដ្ឋ​កម្ពុជា នឹង​ចេញ​ដើរ​កំសាន្ត​នាពេលខាងមុខ​ផង។

លោក​ឧកញ៉ា​នួន អក បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា លោក​មាន​គោលដៅ​ប្រែក្លាយ​តំបន់​នេះ ជា​ឋានសួគ៌​ទេសចរណ៍​មួយ​សម្រាប់​ខេត្តកំពត ជាពិសេស​សម្រាប់​តំបន់ឆ្នេរ ដែល​បាននិងកំពុង​មានការ​អភិវឌ្ឍ​យ៉ាង​លឿន។ លោក​បន្តថា ការអភិវឌ្ឍ​រមណីយ​ដ្ឋា​ន​កំពត​ឋានសួគ៌ មិន​ត្រឹមតែ​ដើម្បី​លើក​កំពស់​សេដ្ឋកិច្ច នៅ​មូលដ្ឋាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​បាននិងកំពុង​រូ​ម​ចំណែក​វិនិយោគ លើ​ផលិតផល​ទេសចរណ៍​ជាតិ ដែល​រាជរដ្ឋាភិបាល​ចាត់ទុកជា​មាស​បៃតង​ផងដែរ។

លោក​បន្តថា បច្ចុប្បន្ន​ខេត្តកំពត​មាន​សក្តានុពល​ខ្លាំងណាស់ សម្រាប់​វិស័យ​ទេសចរណ៍ និង​អចលនទ្រព្យ ដោយ​បច្ចុប្បន្ន​តំបន់​ជុំវិញ​ខេត្ត ដែលមាន​រង្វង់៣០គីឡូម៉ែត្រ សុ​ទ្ឋ​តែ​ជា​តំបន់​អភិ​វ​ឌ្ឈ​ន៍ ដែលមាន​ការវិនិយោគ​ពី​អ្នកវិនិយោគ​ជាតិ អន្តរជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here