ដោយៈគង់ សូរិយា
ភ្នំពេញៈ តាមការវាយតម្លៃរបស់មន្រ្តីជំនាញ ការស្ថាបនាពង្រីកនិងកែលំអរផ្លូវជាតិលេខ២ កំពុងសម្រេចបានវឌ្ឍនភាពកាន់តែប្រសើរ ខណៈក្រុមហ៊ុនកូរ៉េកំពុងពន្លឿនការស្ថាបនាផ្លួវនេះ។
ផ្លូវជាតិលេខ២ ដែលតភ្ជាប់ពីរាជធានីភ្នំពេញ កាត់ខេត្តកណ្តាលទៅដល់ក្រុងដូនកែវ ខេត្តតាកែវ កំពុងដំណើរការសាងសង់ដោយក្រុមហ៊ុនសំណង់របស់កូរ៉េ។ ផ្លូវមួយខ្សែនៅភាគខាងត្បូងនេះ គ្រោងចំណាយថវិកាសាងសង់ជាង៥៦លានដុល្លារ គឺជាបណ្តាញផ្លូវសេដ្ឋកិច្ចភ្ជាប់ ទៅកាន់ប្រទេសវៀតណាម តាមរយៈច្រកទ្វារអន្តរជាតិភ្នំឌិន និងជាខ្សែផ្លូវភ្ជាប់ទៅព្រលានយន្តហោះថ្មីភ្នំពេញនៅស្រុកកណ្តាលស្ទឹង។








